ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ៥ឆ្នាំនេះ អត្រាកុមារី និងសិស្សស្រីសិក្សាចាប់ពីមតេ្តយ្យដល់ឧត្តមសិក្សាមានការកើនឡើង
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣មីនានេះថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អត្រាកុមារី និងសិស្សស្រីសិក្សាចាប់ពីកម្រិតមតេ្តយ្យរហូតដល់កម្រិតឧត្តមសិក្សាមានការកើនឡើងជាបន្តបន្ទាប់ដែលបង្ហាញថា គម្លាតយេនឌ័រក្នុងវិស័យអប់រំត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់។

លោកស្រីបានបន្តថា ចាប់ពីឆ្នាំសិក្សា ២០១៨-២០១៩ រហូតមកដល់ឆ្នាំសិក្សា ២០២២-២០២៣ កុមារីទទួលបានការអប់រំនៅកម្រិតអប់រំកុមារតូចកើនពី ៣៩.១២% ដល់ ៤៥.៥% លើក្រុមអាយុកុមារតូចកម្រិតមត្តេយ្យសិក្សានៅទូទាំងប្រទេស។ ចំណែកកុមារីនៅកម្រិតបឋមសិក្សាកើនពី ៤៧.៨% ដល់ ៥១.៨៨% នៃចំនួនសិស្សបឋមសិក្សាសរុប។ នៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ចំនួនសិស្សស្រី និងសិស្សប្រុសមានចំនួនប្រហាក់ប្រហែលគ្នា។ ជាការកត់សម្គាល់ បេក្ខជននារី ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានកំណើនពី ៤១.៥% ដល់ ៥២.៦២%។
រីឯនៅកម្រិតឧត្តមសិក្សាវិញ ចំនួននិស្សិតស្រីក៏មានការកើនឡើងជាលំដាប់ ក្នុងនោះ ថ្នាក់បរិញ្ញាបត្ររងកើនពី ៣៣.៦៩% ដល់ ៤៥.៥៦%, ថ្នាក់បរិញ្ញាបត្រកើនពី ៤៨.៧២% ដល់ ៥៦.៨៩%, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កើនពី២៤.៣៨% ដល់ ៤១.៦៣%, និងថ្នាក់បណ្ឌិតស្ថិតក្នុងរង្វង់ ៧.៣៤ %។ សិស្ស និងនិស្សិតស្រី ដែលបានជ្រើសរើសមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) មានកំណើនទ្វេរដង ស្មើនឹង ៣៨.២៥%។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា។

ទន្ទឹមនេះ តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធ ចំនួនសិស្សស្រីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានកំណើនជាបន្តបន្ទាប់ក្នុងរង្វង់៦៧%នៃចំនួនសិស្សអក្ខរកម្មសរុប។ សិស្សស្រីក្នុងកម្មវិធីសមមូលទាំង២កម្រិតមាន ក្នុងរង្វង់ ៤៥.៧៩% ទៅ៥០% នៃចំនួនសរុបជារៀងរាល់ឆ្នាំ។ សិស្សអក្ខរកម្មវិជ្ជាជីវៈតាមកម្មវិធីបង្កើនចំណូល មានសិស្សស្រីច្រើនជាងសិស្សប្រុសក្នុងរង្វង់ ៦៥.៤២%។

លោកស្រីបានបន្ថែមថា តាមរយៈគោលនយោបាយលើកកម្ពស់សមធម៌យេនឌ័រ និងគោលការណ៍កំណត់អាទិភាពនារី ក្នុងការជ្រើសរើសមន្រ្តីអប់រំ ធ្វើឱ្យបុគ្គលិកអប់រំជាស្រ្តីមានកំណើនពី ៤៥,៥៨ % ដល់ ៤៧.១៣%នៃចំនួនបុគ្គលិកអប់រំសរុប ១២៥.៥៦១ នាក់ក្នុងឆ្នាំ ២០២២។ ក្នុងនោះ បុគ្គលិកជាស្រ្តីនៅតាមអង្គភាពក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នាឆ្នាំ២០២២ បានកើនដល់ ៣៤.៤៨% លើចំនួនសរុប ៥១១៥ នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច