Connect with us

ព័ត៌មានជាតិ

ក្រសួងការងារដាក់ដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារតាមអនឡាញ(SICMS) ងាយស្រួលសម្រាប់ថៅកែរោងចក្រសហគ្រាស បំពេញនីតិវិធីផ្សេងៗ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) សម្រាប់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសអាចចូលទៅបំពេញនីតិវិធីនៅលើប្រព័ន្ធ​អនឡាញបានតាមរយៈវេបសាយផ្លូវការរបស់ក្រសួងផ្ទាល់ ឬអាចសួរព័ត៌មានបន្ថែមក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/EmployerChat ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរកត់សម្គាល់ថា ក្រៅតែពីការបង្ហាញនីតិវិធីនៃការបំពេញទម្រង់បែបបទនៃរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដាក់បញ្ចូលផងដែរនៅក្នុងវេបសាយផ្លូវការរបស់ខ្លួនអំពីការបង្ហាញអំពីលិខិតបទដ្ឋាន សៀវភៅណែនាំ សំណួរ ចម្លើយ វីដេអូនៃរបៀបប្រើប្រាស់ ជំនួយបន្ថែម និងរបៀបចូលជាមន្រ្តីត្រួតពិនិត្យនៃនីតិវិធីនេះជាដើម។

គួរបញ្ជាក់ថា ការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការធ្វើទំនើបកម្មសេវាពាក់ព័ន្ធវិស័យការងារនៅលើប្រព័ន្ធអ៊ីនធើណេត ស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ជាពិសេសស្ថិតក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ ក្នុងការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ផ្តល់ភាពងាយស្រួលទៅដល់ម្ចាស់រោងចក្រសហគ្រាសក្នុងការអនុវត្តកាតព្វកិច្ចផ្លូវច្បាប់ផ្សេងៗ ដើម្បីធានាការគាំពារសិទ្ធិកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនៅប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម២ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម