ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅចុងសប្តាហ៍នេះ មានការប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រ
ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានសម្រេចរៀបចំពិព័រណ៍សៀវភៅលើកនេះ ដោយបញ្ចូលការប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រ ដើម្បីជាចំណែកក្នុងការលើកស្ទួយដល់ការអាន និងតែងនិពន្ធសៀវភៅនៅកម្ពុជា។ បើតាមការផ្សព្វផ្សាយឱ្យដឹង ពីអ្នករៀបចំកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជា។
តាមឱ្យដឹង ពិព័រណ៍សៀវភៅកម្ពុជា គ្រោងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យា ពីម៉ោង ៨:០០ព្រឹក – ៧:០០ យប់ បើកឱ្យចូលរួមដោយសេរី។ ក្នុងនោះ ក៏មានការរៀបចំប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រនេះ ដោយបើកឱកាសឱ្យបេក្ខជនមកពីទូទាំងប្រទេស អាចចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅនេះ សហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងសហការរៀបចំដោយដៃគូឧបត្ថម្ភជាច្រើន ក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូត្រកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ និងសាធារណជន ព្រមទាំងលើកកម្ពស់ រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ