ព័ត៌មានជាតិ
សម្តេច ស ខេង អំពាវនាវឱ្យគោរពពុទ្ធសាសនាបានត្រឹមត្រូវ និងមិនឱ្យមានការរើសអើងសាសនាដទៃឡើយ
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវឱ្យសាធារណជនគ្រប់រូបមានការគោរព និងចូលរួមលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានត្រឹមត្រូវ និងគាំទ្រការគោរពសាសនាផ្សេងៗ ហើយមិនត្រូវមើលស្រាលសាសនាដដទៃឡើយ។

សម្តេច ស ខេង លើកឡើងបែបនេះនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្តមុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ។ ត្រង់ចំណុចខាងលើ សម្តេចបានបញ្ជាក់ថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺគោរពលើសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿ ដូច្នេះ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយក៏ពលរដ្ឋក៏មានការគោរពពុទ្ធសាសនាច្រើនផងដែរ។ ទន្ទឹមនោះ ក៏មានពលរដ្ឋមួយចំនួនបានគោរពចំពោះសាសនាដទៃដូចគ្នា ត្រង់ចំណុចនេះ សម្តេចស្នើឱ្យមានការគោពគ្នាទៅវិញទៅមក នាំឱ្យសង្គមកម្ពុជាមានភាពសុខដុមរមនាជាមួយគ្នា។

ក្រៅពីការស្នើឱ្យពលរដ្ឋមិនមានការបែងចែក រើសអើង និងនិន្ទាគ្នាផ្នែកសាសនានេះ សម្តេច ស ខេង ក៏ស្នើឱ្យមានការចូលរួមប្រឆាំងលើការធ្វើអាជីវកម្មលើសាសនា។ បន្តពង្រឹង និងពង្រីកការអប់រំផ្នែកសាសនា ព្រមទាំងធ្វើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យពុទ្ធសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ វិន័យឱ្យបានខ្ជាប់ខ្ជួន។
បន្ថែមពីនេះ សម្តេច ក៏បានស្នើឱ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទដោយចេះស្រឡាញ់ គោរពរាប់អានគ្នាទៅវិញទៅមក ដោយប្រកាន់នូវព្រហ្មវិហារធម៌ទាំង៤ និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ដើម្បីធ្វើជាគម្រូដល់មនុស្សជំនាន់ក្រោយគោរព និងរៀនសូត្រតាម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ