Connect with us

ព័ត៌មានជាតិ

​ក្រសួងធនធានទឹក ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន អាកាសធាតុក្ដៅហើយស្ងួត

បានផុស

នៅ

យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុលើកទី២ របស់ក្រសួងធនធានទឹក និង​ឧតុនិយម​ចេញផ្សាយនៅថ្ងៃទី ​២ ខែមីនា ឆ្នាំ ២០២៤ នេះបង្ហាញថា នារដូវប្រាំងចាប់ពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ​២០២៤ អត្រានៃបាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០% នៅបន្តមានឥទ្ធិពលនៅលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីខែឧសភា ឆ្នាំ២០២៤ តទៅ អត្រានៃបាតុភូត អែលនីណូ (El Nino) នឹងថយចុះមកនៅត្រឹម២០% ដោយជំនួសមកវិញនូវស្ថានភាពអព្យាក្រឹត (ENSO-Neutral)។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅកម្ពុជានៅរដូវប្រាំង សីតុណ្ហ​ភាពនៅទូទាំងប្រទេស​នឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។

បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើងច្រើន។

ដោយឡែក នៅដើមរដូវវស្សា ២០២៤ សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិន សូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយ សន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តា​ជនបទដែលនៅឆ្ងាយពីប្រភពទឹក។

ជាមួយគ្នានោះក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះ​អាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាច​កើតមានច្រើននៅក្នុង​ខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម