ព័ត៌មានជាតិ
ក្រោយសម្ពោធភ្លាម ពលរដ្ឋសម្រុកទៅកម្សាន្តតំបន់ទេសចរណ៍ថ្មីនៅខេត្តត្បូងឃ្មុំ
បើយោងតាមមន្រ្តីរដ្ឋបាលស្រុកអូររាំងឪបានឲ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នេះ ថា មានពលរដ្ឋរាប់ម៉ឺននាក់បានមកលេងកម្សាន្តនៅតំបន់ឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ០១ ខែមីនា ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន គិតមកដល់ពេលនេះគឺប្រជាពលរដ្ឋរាប់ម៉ឺននាក់ហើយដែលបានមកលែងកម្សាន្តនៅតំបន់កម្សាន្តទន្លេស្ងួត ជាពិសេសថ្ងៃសម្រាកចុងសប្ដាហ៍។ នេះបើតាមរដ្ឋបាលស្រុកអូររាំងឪ។
មន្ត្រីរដ្ឋបាលស្រុកអូររាំងឪបានអះអាងថា ការកែប្រែតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីការរៀបចំតំបន់ទេសភាព ការដាំផ្កាស្បៃរឿង ១លានគុម្ព ដែលមិនត្រឹមជាកន្លែងកម្សាន្តសម្រាប់ប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនាគត នឹងជួយប្រែក្លាយតំបន់ទន្លេស្ងួត ពីមុនមានភាពស្ងប់ស្ងាត់ ក្លាយជាទីកន្លែង ទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត។

ក្រោមគំនិតផ្ដួចផ្ដើម និងដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី ១៤ហិកតា នឹងរៀបចំបង្កើតឲ្យមានកន្លែងកម្សាន្ត បែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ តំបន់ វប្បធម៌ ប្រវត្តិសាស្ត្រ ព្រៃឈើ ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឲ្យការស្រោចស្រពស្រែ ចំការប្រជាពលរដ្ឋផងដែរ៕

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ