ព័ត៌មានជាតិ
បង្កប់ខ្លួនក្នុងទូកលួចឆ្លងដែនទាំងយប់ពីថៃ ចាប់បានកណ្តាលសមុទ្រខេត្តកោះកុង
នៅវេលាម៉ោង១និង២៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង បានចាប់ឃាត់ទូក១គ្រឿង និងមនុស្ស៣នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនទឹកខេត្តកោះកុង។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានប្រាប់អោយដឹងថា នៅវេខាងលើកម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុងបានធ្វើការល្បាតត្រួតពិនិត្យជួបទូក១គ្រឿង ដឹកមនុស្ស៣នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ចេញពីខ្លងស្រ៊ុន ខេត្តត្រាត ប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវសមុទ្រ ហើយត្រូវបានកម្លាំងយើងធ្វើការចាប់ឃាត់នៅត្រង់ចំណុចភូមិសាស្រ្តកោះនូ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនទាំង៣នាក់ ដែលកម្លាំងរវសេនាតូចការពារព្រំដែនទឹកលេខ២៦៩ ចាប់ឃាត់ខ្លួនទី១.ង៉ែត សៀង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបរទូក មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទី២.ឈ្មោះ លន់ ឈំ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទី៣.ឈ្មោះ អូន វ៉ាត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពលកររស់នៅប្រទេសថៃ មានទីលំនៅស្រុកកំចាយមា ខេត្តព្រៃវែង។
ក្រោយពេលចាប់ឃាត់ខ្លួនជនទាំង៣នាក់ កម្លាំងបានប្រគល់ទៅអោយក្រុមការងារចត្តាឡីស័កខេត្តកោះកុង ដើម្បីអនុវត្តនីតិវិធីបន្ត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: បញ្ជាក់បន្តថា ក្រោយពេលចាប់ឃាត់ខ្លួនជនទាំង៣នាក់ខាងលើរួចមក នៅវេលាម៉ោង៨និង២០នាទី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនមេខ្យល់ធំម្នាក់ទៀតឈ្មោះ ម៉ៅ ស៊ុនឡាយ ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចប្រគល់អោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕
ប្រភព៖ អគ្គស្នងការនគរបាលជាតិ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី