ព័ត៌មានជាតិ
ត្រៀមជ្រើសរើសសហគមន៍ «ក្រឡានថ្មគ្រែ» ថ្មី ក្រោយការរិះគន់ក្រឡានប្ដូររសជាតិ
គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តក្រចេះ គ្រោងរៀបចំបើឆ្នោតជ្រើសរើសសហគមន៍ក្រឡានថ្មគ្រែជាថ្មី នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីអ្នកបរិភោគក្រឡានថ្មគ្រែ បានត្អូញត្អែរពីការផ្លាស់ប្ដូររសជាតិ និងគុណភាពធ្លាក់ចុះ។

ក្រឡានថ្មគ្រែជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើន ដែលជាកេរិ៍្តដំណែលពីដូនតារបស់ខ្មែរ បានបន្សល់ទុករហូតដល់បច្ចុប្បន្ន ខណៈប្រជាជនខ្មែរនិយមចូលចិត្តបរិភោគ។
ក្រឡានថ្មគ្រែមានភាពល្បីឈ្មោះបោះសំឡេងនៅក្នុងខេត្តក្រចេះ ដោយសារអ្នកទទួលទានទទួលស្គាល់មានរសជាតិឈ្ងុយឆ្ងាញ់។ ក្រឡានថ្មគ្រែមានតម្លៃពី ៧.០០០ ទៅ ១០.០០០ រៀល។
នៅឆ្នាំ ២០២៣ ក្រឡានថ្មគ្រែ ត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ និងបានកំណត់ជាផលិតផល ភូមិមួយផលិតផលមួយរបស់ខេត្តក្រចេះ៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក