ព័ត៌មានជាតិ
ខេត្តបាត់ដំបងនឹងមានរោងចក្រទឹកស្អាតខ្នាតធំមួយទៀត គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥
ខេត្តបាត់ដំបងបានសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំ ១ បន្ថែមទៀត ដែលមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាតចំនួនប្រាំម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតបាន ៨៥ ភាគរយ។
ស្របពេលបច្ចុប្បន្ន ស្ថានភាពទឹកស្ទឹងសង្កែបានប្រែប្រួលដែលបង្កឲ្យប្រជាពលរដ្ឋនៅតាមដងស្ទឹងសង្កែរាប់រយ និងពាន់គ្រួសារ កំពុងប្រឈមក្នុងការប្រើប្រាស់ទឹកស្ទឹងសង្កែយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានអាការ:រមាស់ពេញខ្លួនប្រាណ និងមាន ការរាគរួសជាដើម ក្រោយពីបានប្រើប្រាស់ទឹកស្ទឹងសង្កែ ទៅតាមទម្លាប់តាំងតែពីដើមរហូតមក។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមដងស្ទឹងសង្កែ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ក្នុងរយៈពេល ១ ខែចុងក្រោយនេះ ពួកគាត់មានអាការ:រមាស់គ្រប់គ្នា ហើយខ្លះក៏រាគរួសដោយសារតែទឹកស្ទឹងមានក្លិននិងកន្លែងខ្លះមានពណ៌ខ្មៅ ហើយពួកគាត់បានបូមដាក់ក្នុងពាងប្រើប្រាស់ជាប្រចាំ។ ពេលនេះពួកគាត់ថា ប្រើលែងចង់បានហើយ ដោយសុំឲ្យមន្ត្រីជំនាញជួយបន្តទឹកស្អាតឲ្យបានដល់ពួកគាត់ប្រើផង បើពុំនោះទេគឺពួកគាត់ប្រឈមនិងមេរោគគ្រប់ពេល។
លោកស្រី ហុីង យួម រស់នៅតាមដងស្ទឹងសង្កែ ក្នុងភូមិបាក់រទេះបានលើកឡើងថា “សព្វថ្ងៃទឹកស្ទឹងសង្កែ អត់ដូចពីមុនសោះ កាលណោះ អ្នកភូមិចុះងូតសប្បាយចិត្ត ហើយទឹកថ្លាមិនមានពណ៌និងក្លិនដូចសព្វថ្ងៃទេ ហើយខ្ញុំបានបូមដាក់ពាង ហើយដាំឲ្យពុះទើបផឹក តែធ្វើឲ្យរាគរួសនិងរមាស់ពេញផ្ទះ ខ្ញុំចង់ប្រើទឹកស្អាតវិញ បើគេតឲ្យមកដល់ភូមិ”។
ដងស្ទឹងសង្កែប្រៀបដូចជាប្រឡាយបង្ហូរទឹកកង្វក់ចឹងដែរ ដោយសារតែទឹកកង្វក់បង្ហូរចូលគ្រប់ទីកន្លែង និងមានការចិញ្ចឹមត្រីរាប់ឆ្នាំផ្នែកខាងលើ ហើយបង្កដោយរោគចក្ររបស់ចិនផង។ ក្រៅពីនេះមានបង្ហូរចេញពីមន្ទីរពេទ្យផង តាមបណ្តាកន្លែងហាងជាច្រើនផង ដែលបង្កឲ្យទឹកមានក្លិននិងពណ៌ ហើយអាចបង្កហានីភ័យផ្នែកសុខភាពដល់ប្រជាពលរដ្ឋដែលមានទម្លាប់ប្រើប្រាស់ទឹកស្ទឹង ដែលអាជ្ញាធរខេត្តគួរតែគិតគួរឲ្យបានខ្ពស់ជាពិសេសកាកសំណល់នៅក្នុងស្ទឹងសង្កែហាក់ពុំមានចំណាត់ការណាមួយនៅឡើយក្រោយពីបានរាំងខ្ទប់ពីទំនប់ស្ទាក់ទឹកសាលាតាអន។
បច្ចុប្បន្នខេត្តបាត់ដំបង មានរោងចក្រផលិតទឹកស្អាតចំនួនពីរទីតាំង ដែលមានសមត្ថភាពផលិតបានចំនួន ៣៣.៥២០ម៉ែត្រ ត្រីគុណក្នុងមួយថ្ងៃ ដើម្បីចែកចាយទៅកាន់ក្រុង ស្រុកចំនួនបីក្នុងនោះមាន ក្រុងបាត់ដំបង ស្រុកសង្កែ និង ស្រុកថ្មគោល ហើយការផ្គត់ផ្គង់មិនទាន់បានគ្រប់គ្រាន់តាមតម្រូវការអ្នកប្រើប្រាស់នៅឡើយនោះដែរ។
បើតាម លោក អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតនាពេលបច្ចុប្បន្ននេះសម្រេចបាន ៨៥ ភាគរយ ដែលតម្រូវឱ្យអង្គភាពស្វែងរកដៃគូសាងសង់រោងចក្រថ្មីមួយកន្លែងទៀតដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ ភាគរយនៅឆ្នាំ២០២៥ខាងមុខ។
លោកថា រោងចក្រផលិតទឹកស្អាតខ្នាតធំទី ៣ ក្នុងខេត្តបាត់ដំបង ក្រោយសាងសង់រួចរាល់នឹងមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាតចំនួនប្រាំម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ខណៈបច្ចុប្បន្នការដ្ឋានសាងសង់សម្រេចបានប្រមាណ ៧០ ភាគរយហើយ បន្ទាប់ពីបើកដ្ឋានកាលពីដើមឆ្នាំ២០២៣ ក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ដែលរោងចក្រផលិតទឹកស្អាតទី៣ នេះមានទីតាំង ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។
ដើម្បីសម្រួលដល់ការងារសាងសង់ រដ្ឋបាលខេត្តក៏បានសម្រេចទម្លាក់កម្ពស់ទឹកស្ទឹងសងែ្ក ជាជំហានៗចាប់ពីកម្ពស់ ១០ ម៉ែត្រ មកនៅត្រឹម ៦,៥០ ម៉ែត្រ ក្នុងរយៈពេលបីខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៤ ខែ ឧសភាខាងមុខ។
លោកថា នេះជាសមិទ្ធិផលថ្មីដ៏ធំមួយទៀតក្នុងខេត្តបាត់ដំបង ដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋរស់នៅ តាមទីប្រជុំជនឱ្យបាន ១០០ ភាគរយនៅឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ