ព័ត៌មានជាតិ
អាជ្ញាធរ ស្នើម្ចាស់អាជីវកម្ម កុំដំឡើងថ្លៃផ្ទះសំណាក់ ម្ហូបអាហារ ក្នុងពេលពិធីបុណ្យទន្លេ
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្ត កុំដំឡើងតម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មក្នុងពិធីបុណ្យទន្លេលើកទី៨ ព្រោះខេត្តសៀមរាប ជាប្រភពចំណូលទេសចរណ៍ដ៏ធំរបស់កម្ពុជា និងជាតំបន់ទេចរណ៍ដ៏ធ្លេចធ្លោមួយក្នុងពិភពលោក។ លោក បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសម្រាប់កម្មវិធីបុណ្យទន្លេ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នេះ។

លោក លី វណ្ណៈ ក៏បានបញ្ជាក់ថា ការទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប ទាមទារឱ្យមានការចូលរួមប្រកបដោយឆន្ទៈពីគ្រប់ភាគីទាំងរាជរដ្ឋាភិបាល ទាំងឯកជន និងប្រជាពលរដ្ឋផ្ទាល់។
លោក បានបន្តថា បុណ្យទន្លេ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ជាពិសេសវាបានទាក់ទាញ អ្នកទេសចរ បានស្គាល់ពីជីវភាពនៅតាមតំបន់នៃដងទន្លេ និងបឹងទន្លេសាប ព្រមទាំងផ្ដល់ចំណូលដោយផ្ទាល់ និងប្រយោលដល់អ្នកនៅក្នុងមូលដ្ឋាន។ លោកបន្តថា ព្រឹត្តិការណ៍ដ៏មានអត្តន័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ស្របគ្នាយុទ្ធនាការ ទស្សនាសៀមរាប ២០២៤ របស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញយ៉ាងសស្រាក់សស្រាំ។

គួរឱ្យដឹងថា ពិធីបុណ្យទន្លេ រៀបចំឡើងក្នុងគោលបំណង ជំរុញវិស័យទេសចរណ៍នៅតាមខេត្តជាប់ដងទន្លេ ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិតាមដងទន្លេ ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្ត។ ពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤នេះ ប្រារព្ធឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”។
នេះជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងសម្រាប់ខេត្តសៀមរាប។ បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងរៀបចំឡើងនៅទីតាំងចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានក្រសួងទេសចរណ៍ដាក់ក្ដីរំពឹងថា នឹងមានអ្នកទេសចរចូលរួមទស្សនា និងកម្សាន្តសប្បាយប្រមាណ ១លាននាក់៕
អត្ថបទ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ