ព័ត៌មានជាតិ
កម្ពុជា ស្វាគមន៍ចំពោះការយល់ដឹង និងធាតុចូលសំខាន់ៗរបស់អង្គការ MAG លើការពិនិត្យឡើងវិញនៃផែនការសកម្មភាពទីក្រុងអូស្លូ២០១៩
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអះអាងថា កម្ពុជា ស្វាគមន៍ចំពោះការយល់ដឹង និងធាតុចូលសំខាន់ៗរបស់អង្គការ MAG លើការពិនិត្យឡើងវិញនៃផែនការសកម្មភាពទីក្រុងអូស្លូ២០១៩ និងការរៀបចំផែនការសកម្មភពសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជួបពិភាក្សាជាមួយ លោក Greygory Crowther នាយកកម្មវិធីនៃអង្គការ MAG ដើម្បីស្វែងរកការគាំទ្រពីអ្នកជំនាញរបស់ MAG លើធាតុចូលសម្រាប់ការពិនិត្យឡើងវិញនៃផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ និងការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ លោក លី ធុជ បានសម្តែងនូវការសូមស្វាគមន៍ចំពោះការយល់ដឹង និងធាតុចូលសំខាន់ៗរបស់អង្គការ MAG លើការពិនិត្យឡើងវិញនៃផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ និងការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ ដោយផ្តោតលើបញ្ហាសំខាន់ៗដូចជា មីនដែលមិនទាន់កែច្នៃ ការសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥ ការអប់រំយល់ដឹងអំពីគ្រាប់មីន ការដាក់បញ្ចូលនូវទស្សនៈវិស័យយេនឌ័រ និងធានាការរួមបញ្ចូលនិងដោះស្រាយផលប៉ះពាល់បរិស្ថាន ជាដើម។ ភាគីទាំងពីរ ជំរុញឱ្យមានកិច្ចពិភាក្សាបន្តជាមួយដៃគូរអភិវឌ្ឍន៍ដទៃទៀត និងតម្រូវឱ្យមានភាសាតែមួយក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងការងារសកម្មភាពមីន ដើម្បីឱ្យសម្រេចតាមគោលដៅកំណត់។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះអង្គការ MAG ដែលបានរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងគោលដៅជួយសង្រ្គោះអាយុជីវិតមនុស្ស និងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់អង្គការ MAG ក្នុងភាពជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន