Connect with us

ព័ត៌មានជាតិ

បឹង​វិ​រី​អូរ​ជុំ​ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចូលមក​កម្សាន្ត

បានផុស

នៅ

រតនគិរី ​៖ បឹង​វិ​រី​អូរ​ជុំ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត បន្ទាប់ពី​មានការ​ខុសប្លែក​ជាង​រាល់​ឆ្នាំមុនៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គៀង តុលា អភិបាលស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា បឹង​វិ​រី​អូរ​ជុំ​ទី​១ កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​មក​លំហែកាយ​យ៉ាងច្រើន ទោះបី​តំបន់​នេះ​មិនទាន់បាន​ចុះបញ្ជី​ជា​រមណីយដ្ឋាន​នៅក្នុង​ក្រសួងទេសចរណ៍​នោះ​ក៏ដោយ​។

​លោក គៀង តុលា អភិបាលស្រុក​បន្ត​ថា នៅក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជុំវិញ​មាត់បឹង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២៤​នេះ​។ ​បឹង​វិ​រី​អូរ​ជុំ​បាន​កើតឡើង​ពី​ការផ្តួចផ្ដើម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ​ថង ដែល​លោក​បាន​កែច្នៃ​តំបន់​នេះ​ទៅជា​ទំនប់​ទប់​យក​ទឹក​សម្រាប់​បង្កើត​ភ្លើង​ប្រើប្រាស់ នៅក្នុង​ទី​រួម​ខេត្តរតនគិរី​ទាំងមូល នៅក្នុង​អំឡុង​ឆ្នាំ​១៩៩១ ដែល​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​និង​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៩២​។

លោក​អភិបាល​បាន​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ម្លប់​សន្តិភាព​បានធ្វើ​ឲ្យ​បឹង​វិ​រី​អូរ​ជុំ មិន​ត្រឹមតែ​បង្កើត​បាន​ជា​ភ្លើង​សម្រាប់​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ​។ ថែមទាំង​ជា​តំបន់​នេះ​កំពុងតែ​ប្រកួតប្រជែង​ខាង​ផ្នែក​វិស័យ​ទេសចរ​គួរ​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ចូល​មកលេង​កម្សាន្ត​។

​ក្នុងអំឡុង​ឆ្នាំ​២០២៣ និង​ដើមឆ្នាំ​២០២៤​នេះ លោក​សង្កេតឃើញថា បងប្អូន​ភ្ញៀវទេសចរ​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក តែងតែ​នាំគ្នា​មក​អង្គុយ​ញ៉ាំ​អាហារ​ជា​លក្ខណៈ​គ្រួសារ និង​គយគន់​មើលទៅ​ផ្ទៃ​ទឹក​បឹង​ហាក់បីដូចជា​សមុទ្រ​ទឹកសាប នៃ​ភូមិភាគ​ឦសាន​។​

លោក​ថា ដើម្បី​ការពារ​សុវត្ថិភាព​សុខសន្តិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅ​តំបន់​នេះ អាជ្ញាធរ​ស្រុក​តែងតែ​រៀបចំ​កម្លាំង​តាម គោលដៅ ជាប្រចាំ​ក្នុងការ​ថែរក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​នៅពេល​រាត្រី​ដោយ​បងប្អូន​ដែល​មក​កម្សាន្ត​ច្រើន​គឺ​ចាប់ពី​ម៉ោង ៤​ល្ងាច​រហូត​ទៅដល់​ម៉ោង​១១​យប់​ឯណោះ​។

លោក​ក៏បាន​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បានមក​កម្សាន្ត​និង​សប្បាយ​នៅក្នុង​រមណីយដ្ឋាន​ដែល​មិនទាន់បាន​ចុះបញ្ជី​នៅក្នុង​ក្រសួងទេសចរណ៍​មួយ​នេះ សូមជួយ​ថែរក្សា​,​បរិស្ថាន អនាម័យ​ឲ្យ​បាន​ស្អាត​ល្អ​។ ជាពិសេស​លោក​សូម​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជា​នេសាទ​សូមកុំ​ឱ្យ​នេសាទ​ដោយ​ប្រើប្រាស់​មធ្យោបាយ​ខុសច្បាប់​ដូចជា​ឆក់ ឬ​ដាក់​លុប​ដើម្បី​យក​សត្វ​ស្លាប ដែលជា​សត្វ​ជិត​ផុត​ពូជ​អស់​ទៅហើយនោះ​។ ព្រោះថា​បច្ចុប្បន្ន​បឹង​វិ​រី​អូរ​ជុំ​គឺជា​កន្លែង​មួយ​ដែល​ប្រមូលផ្ដុំ​ទៅដោយ​សត្វ​ស្លាប​គ្រប់​ប្រភេទ​ដូចជា សត្វ​ប្រវឹក សត្វ​ប្រ​វែក និង​សត្វ​ទាយ​ទឹក​រួមទាំង​សត្វ​ផ្សេងៗ​ទៀត​ជាច្រើន​ពាន់​ក្បាល​ដែល​មក​បណ្ដែត​ខ្លួន​នៅលើ​ផ្ទៃ​ទឹក​បឹង​វិ​រី​នេះ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤០ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម