ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ សំណល់ប្លាស្ទិកកើនឡើង ដោយសារកំណើនពលរដ្ឋ សេដ្ឋកិច្ច និងកង្វះចំណេះក្នុងការញែកសំរាម
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាន វណ្ណទី បានលើកឡើងថា សំណល់ប្លាស្ទិក បានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង ការខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។

លោក លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការអាស៊ានន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីក ក្នុងតំបន់អាស៊ាន ដំណាក់កាលទី២ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ។
ជាមួយគ្នានេះ លោក សាន វណ្ណទី បានបញ្ជាក់ពីជំហរ ក្នុងការជួយដល់ រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយសំណល់ ប្លាស្ពីក ដែលជាកម្លាំងរួម និងទាមទារពេលវេលា ក្នុងការកើតបន្ថយ។ លោកបន្តថា កាកសំណល់ប្លាស្ទិករាប់លានតោន ដែលក្នុងមួយឆ្នាំៗបានហូរចូលទៅក្នុងសមុទ្រ ទន្លេ បង្កឲ្យមានផលប៉ះពាល់ ដល់ប្រព័ន្ធ អេកូឡូស៊ី សុខភាព និងសុខុមាលភាព ប្រជាពលរដ្ឋ ដែលអាស្រ័យផល ពីទន្លេមេគង្គនេះ។

ការបំពុលដោយ ថង់ប្លាស្ទិក នៅទន្លេមេគង្គ គឺជាបញ្ហាបរិស្ថាន ដ៏សែនស្មុគស្មាញ ដែលទាមទារឱ្យមានការ ដោះស្រាយរួមគ្នា និងមានការចូលរួម ពីក្រុមមជ្ឈដ្ឋាន តាំងពីថ្នាក់ជាតិ អន្តរជាតិ ផងដែរ ។ ដើម្បីអាចដោះស្រាយវិបត្តិប្លាស្ទិក មន្ត្រីជាន់ខ្ពស់រូបនេះ អះអាងថា ទាល់តែមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា រិះរកអ្វីដែលត្រូវធ្វើផ្សេងពីមុន ដើម្បីបង្កើតនូវសេដ្ឋកិច្ចវិលជុំ ដែលបរិមាណសំណល់ស្មើសូន្យ ។
អត្ថបទ៖ គឿន វេត


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក