Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូ​ណា​ ៖ ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ឆ្លុះបញ្ចាំង​ពី​ភាព​ខុសគ្នា​ស្រឡះ​រវាង​ក្រុម​អ្នកគាំទ្រ​និង​អ្នកប្រឆាំង

បានផុស

នៅ

ទី​ ១៖ ពលរដ្ឋ​ខ្មែរ​អ្នក​សម្តែង​មតិ​គាំទ្រ​រាជរដ្ឋាភិបាល​នៅ​អូស្ត្រាលី​កាលពី​ម្សិលមិញ​មាន​ចំនួន​ច្រើន​លើសលប់​បើ​ធៀប​នឹង​ចំនួន​អ្នក​សម្តែង​មតិ​ប្រឆាំង​។ ពួកគេ​សម្តែង​មតិ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ដោយ​មិនបាន​និយាយ​អ្វី​ប៉ះពាល់​ដល់​ក្រុម​អ្នកប្រឆាំង​ទាល់តែសោះ ពោលគឺ​ពួកគេ​បង្ហាញ​តែ​ពី​មនោសញ្ចេតនា​ប្រកបដោយ​ការស្រឡាញ់​ពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល និង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​២៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​មិន​ឱ្យ​អ្នកគាំទ្រ​តបត​ជាមួយ​អ្នកប្រឆាំង​ឡើយ​ទោះជា​ពួកគេ​ប្រើពាក្យ​ពេចន៍​មិន​សមរម្យ​មកលើ​សម្តេច​និង​ក្រុម​អ្នកគាំទ្រ​រាជរដ្ឋាភិបាល​យ៉ាងណាក៏ដោយ​ពីព្រោះ​សម្តេច​មិន​ចង់ឃើញ​ជម្លោះ​បែកបាក់​រវាង​ខ្មែរ​និង​ខ្មែរ​នៅ​ស្រុក​គេ​ឡើយ​។

ទី​៣៖ ក្រុម​អ្នក​សម្តែង​មតិ​ប្រឆាំង​ដែល​មាន​គ្នា​តិចតួច រួមទាំង​បណ្តាញ​ផ្សាយ​ព័ត៌មាន​គាំទ្រ​ពួកគេ​ផង បាន​បំពាន​ទៅលើ​សិទ្ធិ​អ្នកគាំទ្រ​រាជរដ្ឋាភិបាល​តាមរយៈ​ការចោទប្រកាន់ថា ទទួល​លុយកាក់ ហើយ​ចោទ​រាជរដ្ឋាភិបាល​ថា បាន​ជួល​មនុស្ស​ឱ្យមក​សម្តែង​ជាដើម​។ លើសពីនេះ គឺ​ពួកគេ​ថែមទាំង​បាន​ប្រើពាក្យ​ពេចន៍​ប្រមាថ​ដល់​រាជរដ្ឋាភិបាល​និង​សម្តេចនាយក​រដ្ឋមន្ត្រី​យ៉ាងច្រើន​។ ទាំងនេះ​គឺជា​ការបំពាន​សិទ្ធិ​និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​។

ទិដ្ឋភាព​បែបនេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​មេដឹកនាំ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​និង​ចង់ឃើញ​ខ្មែរ​រួបរួមគ្នា​នៅ​គ្រប់ទិសទី​។ នេះ​គឺជា​ទឹកចិត្ត​មេដឹកនាំ​ដែល​មិន​ខុសពី​ទឹកចិត្ត​ឳ​ពុក​ម្តាយ​ចំពោះ​កូន​ឡើយ​។ ចំណែក​អ្នកគាំទ្រ​រាជរដ្ឋាភិបាល​វិញ​មាន​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​គួរឱ្យ​គោរព​ដោយ​ពួកគេ​សម្តែង​មតិ​ប្រកបដោយ​ភាពថ្លៃថ្នូរ និង​ចេះ​គោរព​សិទ្ធិ​អ្នកដទៃ​។

សកម្មភាព​ជាក់ស្តែង​បែបនេះ​ធ្វើ​ឱ្យ​ការចោទប្រកាន់ មួលបង្កាច់​នានា​មក​លើ​រាជរដ្ឋាភិបាល​បាន​សាបរលាប​ទាំងស្រុង ហើយ​ជា​ផល​ជះ​ទៅ​ក្រុម​អ្នកចោទ​ប្រកាន់​មួលបង្កាច់​គេ​វិញ​គឺ​មិន​ខុស​អ្វី​ពី​«​បាច​អង្កាម​បញ្ច្រាស​ខ្យល់​»​ឡើយ​។ នេះ​ហើយ​គឺជា​ប្រៀប​ខ្លាំង​របស់​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឆក់​ទាញ​បេះដូង​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ឱ្យ​ងាក​មក​គាំទ្រ​ដូច​ទឹកបាក់​ទំនប់​៕

​ដោយ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម