ព័ត៌មានជាតិ
ប្រជាពលរដ្ឋ និងអ្នកទេសចរនៅតែទន្ទឹមរង់ចាំបានស្ពានឆ្លងកាត់ព្រែកជីផាត
អ្នកទេសចរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង នៅតែទន្ទឹមរង់ចាំបានស្ពានឆ្លងកាត់ដៃព្រែកជីផាត ខណៈការធ្វើដំណើរតាមសាឡង់ងាយជួបគ្រោះថ្នាក់រដូវវស្សា និងចំណាយថវិកាពេលវេលាច្រើនគួរសម។
លោក ជា សាខន ជាអ្នកដំណើរដោយរថយន្ត និងយុវជន ឃឹម ភណ្ឌ ជាពលរដ្ឋរស់នៅក្នុងឃុំជីផាត លើកឡើងរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា ការឆ្លងសាឡង់សព្វថ្ងៃ ត្រូវបានពេលវេលា និងថវិកាច្រើនគួរសមទាំងទៅនិងមក។ រីឯរដូវវស្សាវិញ ក៏ងាយប្រឈមគ្រោះថ្នាក់លិចលង់ ព្រោះកម្លាំងទឹកហូរជន់លិចខ្លាំងធ្លាក់ពីជ្រលងភ្នំតាមដៃព្រែកជីផាត។
តំណាងអ្នកដំណើរ និងប្រជាពលរដ្ឋ បន្តទៀតថា សេវាដឹកជញ្ជូនតាមសាឡង់រថយន្ត១គ្រឿង២០.០០០រៀលតែមួយលើក លុះពេលត្រឡប់មកវិញ ចំណាយ២០០០០រៀលទៀត។ បើម៉ូតទៅ២០០០រៀល សរុបទាំងទៅមក៤០០០រៀល។ សម្រាប់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរដទៃទៀតដែរ គឺទន្ទឹមរង់ចាំការកសាងស្ពានឆ្លងនាពេលឆាប់ៗខាងមុខ កន្លងទៅធ្លាប់ស្នើសុំតែមិនទាន់មានតម្រុយអ្វីនោះទេ។
ដោយឡែកលោក ម៉ឹង សុភា ជាម្ចាស់សាឡង់ បានឱ្យដឹងថា ការយកតម្លៃ២០.០០០រៀលក្នុងរថយន្ត១គ្រឿងនេះ គឺអនុវត្តយូរឆ្នាំមកហើយមិនតម្លើងថ្លៃ ហើយក៏មិនចុះដែរ។ ចំពោះប្រជាពលរដ្ឋក៏ឯកភាពឱ្យមានសាឡង់សម្រាប់ធ្វើដំណើរឆ្លងកាត់ផងដែរ។
លោក ម៉ឹង សុភា បន្ថែមថា ទើបតែប៉ុន្មាននេះ មានសារព័ត៌មានចុះផ្សាយអំពីការស្នើសុំបញ្ចុះតម្លៃធ្វើដំណើរឆ្លងកាត់មកត្រឹម១០.០០០រៀលវិញ។ បញ្ហានេះ ត្រូវបានលោកមិនអាចចុះតម្លៃបានទៀតទេ ព្រោះស្ថានភាពតម្លៃសាំងឡើងជាបន្តបន្ទាប់ ថ្លៃប្រាក់ខែបុគ្គលិក និងជួសជុលសាឡង់ត្រូវបានចំណាយច្រើនក្នុង១ឆ្នាំៗពុំស្មើគ្នាទេ ដូច្នេះសុំចិត្តប្រជាពលរដ្ឋ និងអ្នកទេសចរមេត្តាយោគយល់ពីចំណុចនេះសម្រាប់រូបលោក។ លោកក៏មានបំណងចង់ឱ្យមានសាឡង់របស់រដ្ឋ ឬស្ពានមកជំនួសសាឡង់ខ្លួនដែរ ប្រសិនបើអាចតែពលរដ្ឋនៅតែមានតម្រូវការ ទោះបីជាមានការស្នើសុំសិក្សាពីការធ្វើស្ពានប្រវែងជាង១០០ម៉ែត្រក៏ដោយ ក៏មិនទាន់មានការតបឆ្លើយពីរដ្ឋបាលស្រុក រដ្ឋបាលខេត្តកោះកុង និងអន្តរក្រសួងផងដែរ។
ម្ចាស់សាឡង់ដដែលអះអាងថា ថ្ងៃធម្មតាបានតែ៥ទៅ១០រថយន្ត រីឯខ្លះតិចជាងនេះក៏មាន។ ពោលគឺបានតែថ្ងៃបុណ្យទានប៉ុណ្ណោះ មានរថយន្តឆ្លងកាត់មកលេងកម្សាន្តនៅតាមរមណីយដ្ឋានក្នុងសហគមន៍របស់លោក។ ម្យ៉ាងសាឡង់របស់លោក ដឹកជញ្ជូនតែរថយន្តប៉ុណ្ណោះមិនដឹងជញ្ជូនម៉ូតូ ឬកង់ទេ ដោយមានពលរដ្ឋខ្លះសុំដាក់វេនគ្នាដឹកម៉ូតូកង់មនុស្ស ដើម្បីចិញ្ចឹមជីវភាព។
បើតាមលោក មឹង សុភា នៅពេលមានគណៈប្រភិរាជរដ្ឋាភិបាល ក្រុមការងាជំនាញពាក់ព័ន្ធ ស្ត្រីសម្រាកកូន គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងពលរដ្ឋឈឺថ្កាត់យប់ជ្រៅត្រូវការពេទ្យ គឺសាឡង់របស់លោកបានផ្តល់សេវាដឹកជញ្ជូនចម្លង២៤ម៉ោងលើ២៤ម៉ោងដោយឥតគិតថ្លៃអ្វីនោះទេ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់