ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសានណែនាំពលរដ្ឋឲ្យលើកកម្ពស់ថែរក្សាសុខភាពប្រើប្រាស់ទឹកស្អាតនារដូវប្រាំង
ក្នុងឱកាសចុះផ្សព្វផ្សាយសារអប់រំសុខភាពរស់នៅដល់ប្រជាពលរដ្ឋនៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកសេសានណែនាំប្រជាពលរដ្ឋឱ្យលើកកម្ពស់ថែរក្សាសុខភាពនៅរដូវប្រាំងតាមរយៈធ្វើអនាម័យ ការប្រើប្រាស់ទឹក ម្ហូបអាហារចំអិនឱ្យឆ្អិន ម៉្យាងទៀតពេលមានមាន់ទាឈឺងាប់ត្រូវយកទៅកប់ចោល ចៀសវាងកុំយកធ្វើជាចំណីអាហារដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា នេះជាការក្រើនរំលឹកទៅបងប្អូនបន្ថែម ព្រោះពេលកើតមានជំងឺឈឺថ្កាត់ពិបាកចំណាយថវិកាទៅរកសេវាព្យាបាលហើយខាតពេលវរលាធ្វើការងារប្រចាំថ្ងៃបន្ថែមទៀត។ លោកបន្តថា បច្ចុប្បន្នសង្កេតឃើញប្រជាពលរដ្ឋមកដួសរែកពន់ទឹកពីទន្លេឡើងទៅប្រើ ហើយសូមឱ្យការប្រើប្រាស់អនុវត្តតាមមន្ត្រីសុខភាពភូមិ និងមន្ត្រីសុខាភិបាលបានណែនាំឱ្យបានត្រឹមត្រូវ ហើយក៏សុំសំណូមពរឱ្យប្រជាពលរដ្ឋ សូមបន្តទទួលទានបរិភោគទឹកស្អាតទឹកដែលដាំពុះ រួចហើយទុកឲ្យត្រជាក់ច្រកដប ឬក៏រក្សាទុកសម្រាប់ប្រើប្រាស់ ហើយសូមប្រយ័ត្នព្រោះរដូវនេះ គឺជារដូវរំហើយមានការព្រួយបារម្ភចំពោះការប្រើប្រាស់ទឹកជាជំងឺអាសន្នរោគផ្សេងៗ។

លោកស្រី កឹង រដ្ឋា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិតាឡាតបានបញ្ជាក់ថា មកដល់ពេលនេះប្រជាពលរដ្ឋបានយល់ដឹងច្រើនហើយចំពោះការថែទាំសុខភាព ព្រោះពូកគាត់ធ្លាប់ទទួលបានការអប់រំពីមន្ត្រីសុខាភិបាលជារឿយៗ។ លោកស្រីថានៅរដូវប្រាំងនេះ អ្នកភូមិជួបភាពលំបាកដោយសារតែនាំគ្នាចុះមករែកពន់យកទឹកពីទន្លេទៅប្រើប្រាស់ ដោយសារខែប្រាំងទឹកអណ្តូងរីងខះ ហើយខ្លះទៀតត្រូវចំណាយថវិកាទិញទឹកបន្ថែម ព្រោះគ្មានកម្លាំងរែកទឹកឡើងពីទន្លេ។

លោក សៃ សាន់ មេភូមិតាឡាត បានបញ្ជាក់ថា ករណីប្រឈមនេះលោកបានផ្តល់ព័ត៌ទៅអាជ្ញាធរពាក់ព័ន្ធរួចហើយ គឺសុំឱ្យជួយពិនិត្យមើលអណ្តូងស្នប់ត្រូវកែសម្រួល និងជួសជុលឡើងវិញ និងសុំសាងសង់ថ្មីបន្ថែម។ ព្រោះការលំបាកភូមិតាឡាតនេះ ទី១ខ្វះអណ្តូងអនាម័យ អញ្ចឹងទេប្រជាពលរដ្ឋភាគច្រើនចុះកកាយអណ្តូងតាមខ្សាច់ដងផឹកតែម្តង រែកយកដោយកម្លាំង អីចឹងសុំសំណូមពរឱ្យរដ្ឋាភិបាលជួយ។

សូមបញ្ចាក់ថា ជាមួយការស្នើឡើងនេះ អាជ្ញាធរស្រុកបានទាក់ទងជាមួយមន្ទីរអភិវឌ្ឍជនបទឱ្យមករៀបចំប្រព័ន្ធទឹកស្អាតសហគមន៍នៅឆ្នាំ២០២៤នេះ ហើយដោយឡែកខាងអង្គភាពបោសសំអាតមីនកម្ពុជា នឹងផ្តល់អណ្តូងទឹកចំនួន២បន្ថែមទៀតផងដែរ៕
អត្ថបទ៖ ងិនលីម



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ