ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ ការចាត់តាំងមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវឈរលើគោលការណ៍សមត្ថភាព និងកម្រិតសញ្ញាបត្រ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ការចាត់តាំងមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវឈរលើគោលការណ៍ ឧបនិស្ស័យ សមត្ថភាព និងកម្រិតសញ្ញាបត្រ ដើម្បីប្រសិទ្ធភាពការងារ។

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី ១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី ៤ មីនា នាទីស្ដីការក្រសួង លោករដ្ឋមន្ត្រី បានស្នើពិនិត្យមើលឱ្យបានច្បាស់លាស់ក្នុងការងារចាត់តាំងមន្ត្រី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយត្រូវឈរលើគោលការណ៍ ដូចជា ពិនិត្យលើឧបនិស្ស័យ សមត្ថភាព និងកម្រិតសញ្ញាបត្រ ឱ្យបានសមស្រប ព្រមទាំងណែនាំជូនដំណឹងដល់រាជធានី-ខេត្តពាក់ព័ន្ធ តម្រូវឱ្យមានគោលការណ៍រួមតែមួយ និងត្រូវអនុវត្តឱ្យបានដូចៗ គ្នា សេចក្ដីណែនាំដែលបានកំណត់។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវរៀបចំអត្ថបទផ្សព្វផ្សាយ បញ្ជាក់ពីសកម្មភាពការងាររបស់អង្គភាព ត្រូវរំលេចយកចំណុចសំខាន់ៗ និងមានគុណភាព ដើម្បីបានជាប្រយោជន៍ជាក់ស្ដែងដល់សាធារណជន។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ