Connect with us

ព័ត៌មានជាតិ

សមាគមស្វាយចន្ទី ​ប្រកាសឱ្យកសិករ ហាលគ្រាប់ចន្ទីទុក ចំពេលតម្លៃកំពុងធ្លាក់ចុះ

បានផុស

នៅ

សមាគមស្វាយចន្ទីកម្ពុជា (សសក) ​បានអំពាវនាវឱ្យសមាជិករបស់ខ្លួន ​ផ្អាកលក់គ្រាប់ចន្ទីជា​បណ្ដោះ​អាសន្នស្របពេលដែលតម្លៃកំពុងធ្លាក់ចុះ ​ខណៈបាតុភូតអែលនីណូ បានបង្ករជាផលប៉ះ​ពាល់​យ៉ាងខ្លាំងលើផលិតកម្មស្វាយចន្ទីក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា ​បានឱ្យដឹងនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ នេះថា ​តម្លៃគ្រាប់ស្វាយចន្ទីបច្ចុប្បន្នធ្លាក់មកនៅត្រឹម ៤.៣០០ រៀល ក្នុង១គីឡូ ដែល​សមាគម​ចាត់ទុកថាជាតម្លៃទាប។​

លោក អួន ស៊ីឡុត បានបញ្ជាក់ថា ​ដោយសារការអូសបន្លាយកម្តៅជាង ៤០អង្សា ធ្វើឱ្យស្វាយចន្ទីគាំង​ផ្កាមិន​ចេញក្តឹប និងផ្កាក្រៀមខូចជាបណ្តើរៗ។

សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍កាលពីដើមខែមករា ២០២៤ ថាទិន្នផលស្វាយចន្ទី នាឆ្នាំ ២០២៤នេះ នឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣។ បើទោះបីជាទិន្នផល កំពុងធ្លាក់ចុះក្តី តម្លៃគ្រាប់ស្វាយចន្ទីឆៅបែរជាធ្លាក់ចុះយ៉ាងគំហុក ដែលមិនសមទាល់តែសោះ។

សមាគមស្វាយចន្ទីកម្ពុជា បាននឹងកំពុងណែរនាំ សមាជិករបស់ខ្លួនឱ្យ​ហាលគ្រាប់ទុក​រងចាំតម្លៃប្រសើឡើងនៅខែកក្កដា ឬខែកញ្ញា។ 

លោក អួន ស៊ីឡុតថ្លែងថា៖ «ហាលគ្រាប់ទុកបើមានលទ្ធភាព កុំឲ្យឈ្មួញបរទេសបានចិត្ត ចន្ទីខូច​ច្រើនណាស់ឆ្នាំនេះ មិនគួរធ្លាក់ថ្លៃទេ! អ្នកមានលទ្ធភាពគួរហាលទុក កុំលក់ប្រជែងជាមួយ​កសិករតូចតាច រើសក្រុមហ៊ុនល្អ សម្រាំងគុណភាពគ្រាប់»។

ទិន្នន័យខែមករា ២០២៤ នេះបញ្ជាក់ថា កម្ពុជាបាននាំគ្រាប់ចន្ទីឆៅទៅវៀតណាម កើនឡើង៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោកអួន ស៊ីឡុត បញ្ជាក់ថា ការកើនឡើងការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមនេះ មិនមែនជាគ្រាប់ចន្ទីក្នុងឆ្នាំ ២០២៤នោះទេ ដ្បិតរដូវប្រមូលផលចន្ទីនៅកម្ពុជាគឺពាក់កណ្តាលខែកុម្ភៈ។ ការធ្លាក់ទិន្នផលស្វាយចន្ទីនៅកម្ពុជា អាចបង្កើនតម្លៃគ្រាប់កែច្នៃលើទីផ្សារអន្តរជាតិនាឆ្នាំ២០២៤នេះ។

ដើម្បីរក្សាតម្លៃស្វាយចន្ទីឱ្យមានស្ថេរភាព សមាគមស្វាយចន្ទីកម្ពុជាបានបញ្ចុះបញ្ចូលសមាជិករបស់ខ្លួន និងកសិករដទៃឱ្យបន្ថយ និងរក្សារចម្ការត្រឹម ៥០០ ០០០ហិកតា សម្រាប់តែផ្គត់ផ្គង់ការកែច្នៃក្នុងស្រុក ដែលអាចត្រូវការ ៣០ រោងចក្របន្ថែមទៀត បច្ចុប្បន្នកម្ពុជា​មាន រោងចក្រធុនមធ្យមចំនួន ៧។

សមាគមស្វាយចន្ទីកម្ពុជា នឹងធ្វើទស្សនកិច្ចផ្លូវការនៅអាហ្វ្រិកខាងលិចនាពាក់កណ្តាលខែមីនានេះ ដើម្បីចូលរួមជាមួយបណ្តារប្រទេសផលិតគ្រាប់ចន្ទីឆៅ។

​សម្ព័ន្ធភាពអ្នកដាំចន្ទីអាហ្វ្រិក នៅទីក្រុង​អាក្រា ប្រទេសហ្កាណា ស្វាគមន៍ចំពោះទស្សនកិច្ចនេះ​ និង​រីករាយចំពោះសហប្រតិបត្តិការ​លើ​ជំនួញ​ស្វាយចន្ទី។ ប្រធានបទមួយចំនួននឹងត្រូវលើកឡើង ក្នុង​ជំនួបក្រៅផ្លូវការ ស្តីពីការ​ប្រែប្រួល​អាកាសធាតុ និងការថយចុះផលិតកម្មស្វាយចន្ទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Tak Chek
ជីវិតកម្សាន្ដ២០ នាទីutes មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាល​ខេត្តកែប៖ ក្តាម​សេះ​ខេត្ត​កែប​មាន​រសជាតិ​​ឆ្ងាញ់ ដោយសារ​មាន​ស្មៅ​សមុទ្រ​ជា​ចំណី​ពិសេស

សន្តិសុខសង្គម៤៩ នាទីutes មុន

អាជ្ញាធរសង្កាត់ផ្សារកណ្តាលទី១ ជូនដំណឹងដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវព្រះស៊ីសុវត្តិ ពីការរៀបចំ ផ្លូវថ្មើរជើង

ព័ត៌មានជាតិ៥៤ នាទីutes មុន

គណៈកម្មាធិការអភិវឌ្ឍ​តំបន់ឆ្នេរ ប្រជុំ​​លើក​យក​របៀបវារៈ​ចំនួន ៨ ដើម្បី​​តាមដាន​ជំរុញការ​អភិវឌ្ឍ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីទាក់ទិន ស្ថានភាពជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ ២០២៥

សន្តិសុខសង្គម១៦ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២១ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម