ព័ត៌មានជាតិ
អាជ្ញាធរទម្លាក់ទឹកពីស្ថានីយកង្ហត ជួយពលរដ្ឋប្រឈមភាពរាំងស្ងួត
ក្រោយប្រឈមភាពរាំងស្ងួត និងការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃជាច្រើនថ្ងៃមក ពេលនេះពលរដ្ឋនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានទទួលទឹកប្រើប្រាស់ឡើងវិញ ក្រោយអាជ្ញាធរបានសម្រេចទម្លាក់ទឹកពីស្ថានីយកង្ហតក្នុងស្រុកបាណន់ចូលស្ទឹងមោងឫស្សី។

ដើម្បីដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋដែលប្រឈមខ្វះទឹកប្រើប្រាស់ កាលពីរសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៤ លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានដឹកនាំក្រុមការងារបានចុះពិនិត្យប្រឡាយទឹក ១ ខ្សែដើម្បីនាំទឹកពីស្ថានីយកង្ហត ក្នុងស្រុកបាណន់មកចូលស្ទឹងមោងឫស្សីជួយដល់ប្រជាពលរដ្ឋប្រើប្រាស់ដែលកំពុងខ្វះខាត។
យ៉ាងណាមិញ ដោយសារតែការនាំទឹកមានការរាំងស្ទះដំណើរការបន្តិច កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ រដ្ឋបាលស្រុកបានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈដល់ប្រជាពលរដ្ឋដែលកំពុងរង់ចាំទឹកប្រើប្រាស់។

ជាក់ស្ដែង ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកមោងឫស្សីបានបញ្ជាក់ថា ការនាំទឹកពីស្ថានីយកង្ហតពីស្រុកបាណន់ខេត្តបាត់ដំបងដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ដើម្បីយកមកប្រើប្រាស់ក្នុងស្រុកមោងឫស្សី មានការរាំងស្ទះដោយសារក្រុមហ៊ុនអនុវត្តគម្រោងរបស់ក្រសួង ធនធានទឹក និងឧតុនិយម កំពុងជួសជុលប្រឡាយមេលេខ ៦ ចំនួន ៩ កន្លែង ទើបធ្វើឲ្យរាំងស្ទះដល់ដំណើរការនាំទឹក ហើយរដ្ឋបាលស្រុកបានទំនាក់ទំនងក្រុមហ៊ុនកាយទំនប់ចេញរួចរាល់ហើយកាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។
ក្រោយពីបានកាយដីទំនប់ចេញពីប្រឡាយ ទឹកក៏បានបង្ហូរទម្លាក់មកដល់ចំណុចភូមិ កោះចារ ឃុំមោងឫស្សី រហូតដល់ព្រឹកថ្ងៃទី០៥ ខែមីនា នេះ ទឹកបានធ្លាក់ចូលក្នុងស្ទឹងមោងរួចរាល់ហើយ៕



អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?