ព័ត៌មានជាតិ
ក្រសួងអបរ់រំ រៀបចំពិនិត្យមើលផលប៉ះពាល់ ការអនុវត្តគម្រោងដៃគូ ក្របខ័ណ្ឌទូទាំងប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម សម្រាប់ GEIP Additional Financing រយៈពេល ២ថ្ងៃ នៅខេត្តសៀមរាប ពីថ្ងៃទី០៥-០៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើលពីផលប៉ះពាល់ នៃការអនុវត្តគម្រោងដៃគូ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឡោ ឆវណ្ណា អគ្គនាយករងអប់រំ និងជាប្រធានគម្រោងកែលម្អការអប់រំចំណេះទូទៅ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
– បំពេញលក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន សុវត្ថិភាពសង្គម មុននឹងមានការឯកភាព លើសំណើសុំថវិកាបន្ថែមសម្រាប់គម្រោងកែលម្អការអប់រំចំណេះទូទៅ ដោយគម្រោងត្រូវធ្វើសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គមជាមួយអ្នកពាក់ព័ន្ធដែលទទួលផលពីគម្រោង។
– ប្រមូលមតិត្រឡប់ ពីសិក្ខាសាលាពិគ្រោះយោបល់នេះ និងរាយការណ៍ជូនធនាគារពិភពលោក ពី សំណូមពរ ការស្នើសុំ និងមតិត្រឡប់នានាពីផលប៉ះពាល់ នៃការអនុវត្តគម្រោងកន្លងមក និងចំណុចមួយចំនួនដែលនឹងមានការប៉ះពាល់ក្នុងការអនុវត្តគម្រោងនាពេលអនាគត ដើម្បីធនាគារពិភពលោកពិនិត្យ ផ្តល់យោបល់ និងសម្រេច ចុងក្រោយ។
សិក្ខាសាលាពិគ្រោះយោបល់ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្រ្តីគម្រោងកែលម្អការអប់រំចំណេះទូទៅ មន្រ្តីអង្គភាពបរិស្ថាន និងសុវត្ថិភាពសង្គម នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ តំណាងធនាគារពិភពលោក អ្នកចូលរួមពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា ស្រុក ខណ្ឌ អាជ្ញាធរមូលដ្ឋាន សហគមន៍ សាលារៀន មាតាបិតា សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនានា ដែលអញ្ជើញមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ រតនគីរី ស្វាយរៀង កំពង់ធំ ព្រះសីហនុ មណ្ឌលគីរី និងខេត្តស្ទឹងត្រែង សរុបប្រមាណជាង ១៣០ នាក់៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត