Connect with us

ព័ត៌មានជាតិ

មន្ត្រីកសិកម្ម៖ បុគ្គលមួយចំនួន​អាត្មានិយម​ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន​

បានផុស

នៅ

​លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ០៥ ខែមីនានេះថា បណ្ដាញសង្គមមួយចំនួនបានយកបញ្ហាកសិកម្ម និងបញ្ហាសង្គម យកមក​ផុស​ផ្សព្វផ្សាយដោយមិនខ្វល់ពីការជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃឹម ហ្វីណង់បានចោទឡើងជា​សំនួរថា តើបងប្អូនប៉ុន្មាននាក់ដែល​បានឃើញការផុស​មួយនេះ? មានមនុស្សប្រហែល៣ម៉ឺននាក់ បានចែករំលែករូបភាពមួយនេះ និងជិត១០ម៉ឺននាក់ ដែលបានចុចLikes។

លោកប្រមាណថា អាចមានមនុស្សរហូតដល់ខ្ទង់លាននាក់ ដែលបានឃើញរួចហើយ​ក៏គិតថាវាគ្រាន់តែជាបញ្ហាមួយនៅក្នុងសង្គម បានត្រឹមតែមើលហើយក៏អូសរំលង។

លោក ឃឹម ហ្វីណង់ក៏បានចោទសួរបន្តថា ​តើមានមនុស្សប៉ុន្មាននាក់ ដែលបានក្លាយជាឧបករណ៍​របស់ក្រុមពួកអ្នកបង្កើតមាតិកាព័ត៌មានដើម្បីឱ្យគេចុច Likes និងShares និងគ្រាន់តែដើម្បីយក Views និងប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ និងការជះឥទ្ធិពលជាអវិជ្ជមាន​ដល់សង្គមជាតិ? ប្រសិនបើពេលថ្មីៗនេះអ្នកបានចុច Likes​និងSharesរូបភាព ដែលច្រើនមានគូសរង្វង់​មូលព៌ណក្រហមពីលើ និងមានសញ្ញាទ្រុងជ្រូក(Hashtag#)​ចម្លែកៗ អ្នកប្រហែល​ជាជនរងគ្រោះដោយមិនដឹងខ្លួននៃការផ្សព្វផ្សាយក្នុងគោលបំណងបែបនេះហើយ។

បើតាមន្ត្រីនាំពាក្យក្រសួងកសិកម្មរូបនេះ ​បញ្ជាក់ថា ផេកនេះគ្រាន់តែជាឧទាហរណ៍​ជាក់ស្តែងមួយ​តែប៉ុណ្ណោះ នៅមានករណីស្រដៀងគ្នានេះផ្សេងៗទៀត ដែលបានយកកសិកម្ម និងបញ្ហា​សង្គម​នានា មកធ្វើជាចំណុចទាក់ទាញចំណាប់អារម្មណ៍ ក្នុងគោលបំណងគ្រាន់តែដើម្បីប្រជាប្រិយភាព​ផ្ទាល់ខ្លួនតែប៉ុណ្ណោះ តួយ៉ាង ដូចជាករណីផ្សព្វផ្សាយរូបភាពធ្វើឱ្យមានការភ័ន្តច្រលំ​ថាជាបឹង​ទន្លសាប​ទាំងមូល នៃការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់នៅតំបន់កន្លុកបាយក្អែក នៅឃុំផាត់​សណ្តាយកាលពីពេលថ្មីៗនេះជាដើម។

​មន្ត្រីអ្នកនាំពាក្យរូបនេះ ​ទទួលស្គាល់ថា ​វិស័យកសិកម្មគ្មានបញ្ហានោះទេ ហើយក៏ទទួលស្គាល់ថា​នៅមានរឿងជាច្រើននៅក្នុងវិស័យមួយនេះ ដែលទាមទារឱ្យមានការចូលរួមឱ្យបានទូលំទូលាយ ឈឺឆ្អាល និងជួយដោះស្រាយទាំងអស់គ្នាដែរ តែទង្វើបែបនេះមិនមែនជាការចូលរួមឡើយ។

លោក ឃឹម ហ្វីណង់បញ្ចាក់ថា វាពិតជាគួរឱ្យសោកស្តាយ ក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែព្យាយាមដោះ​ស្រាយបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករយ៉ាងសស្រាក់ស្រាំស្ទើរគ្មានលោះពេលសូម្បីតែមួយថ្ងៃ តែបែរជាមានមនុស្សមួយក្រុមតូចព្យាយាមធ្វើរឿងបែបនេះ បង្កភាពចលាចលមិនចាំបាច់នៅក្នុងសង្គម ដើម្បីកេងយកផលចំណេញផ្ទាល់ខ្លួនយ៉ាងអាត្មានិយមទៅវិញ។

សង្ឃឹមថា ករណីមួយនេះនឹងក្រើនរំលឹកដល់បងប្អូនសាធារណៈជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ថ្លឹងថ្លែង និងរង់ចាំផ្ទៀងផ្ទាត់ជាមុនសិន មុននឹងធ្វើការវិនិច្ឆ័យ ឬចែករំលែកព័ត៌មានល្បីណាមួយនៅលើបណ្តាញសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម