Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរណែនាំប្រជាពលរដ្ឋថែរក្សា​សុខភាព​ ដោយប្រើប្រាស់​ទឹកស្អាតនារដូវប្រាំង

បានផុស

នៅ

នៅក្នុងឱកាសចុះផ្សព្វផ្សាយសារអប់រំសុខភាពរស់នៅ ដល់ប្រជាពលរដ្ឋនៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី ៤ ​ខែមីនាឆ្នាំ ២០២៤នេះ អាជ្ញាធរស្រុកសេសានណែនាំប្រជាពលរដ្ឋឱ្យលើកកម្ពស់ថែរក្សាសុខភាព នៅរដូវប្រាំងតាមរយៈធ្វើអនាម័យ ការប្រើប្រាស់ទឹក ម្ហូបអាហារចំអិនឱ្យឆ្អិន ម៉្យាងទៀតពេលមានមាន់ទាឈឺងាប់ត្រូវយកទៅកប់​ចោល ចៀសវាងកុំយកធ្វើជាចំណីអាហារ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ នេះជាការក្រើនរំឮកទៅបងប្អូនបន្ថែម ព្រោះពេលកើតមានជំងឺឈឺថ្កាត់ ពិបាកចំណាយថវិកា ទៅរកសេវាព្យាបាលហើយខាតពេលវរលា ធ្វើការងារប្រចាំថ្ងៃបន្ថែមទៀត។

លោកបន្តថា៖ បច្ចុប្បន្នសង្កេតឃើញបងប្អូនយើង មកដួសរែកពន់ទឹកពីទន្លេឡើងទៅប្រើ ហើយសូមឱ្យការប្រើប្រាស់អនុ​វត្ត​តាមមន្ត្រីសុខភាពភូមិ និងមន្ត្រីសុខាភិបាលយើងបានណែនាំឱ្យបានត្រឹមត្រូវ ហើយក៏សុំសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋសូមបន្តទទួលទានបរិភោគទឹកស្អាតទឹកដែលដាំពុះ រួចហើយទុកឲ្យត្រជាក់ច្រកដប ឬក៏រក្សាទុក សម្រាប់ប្រើប្រាស់ ហើយសូមប្រយ័ត្នប្រយែងព្រោះរដូវនេះ គឺជារដូវរំហើយ មានការព្រួយបារម្ភចំពោះការប្រើប្រាស់ទឹកជាជំងឺអា​សន្នរោគផ្សេងៗ។

លោកស្រី កឹង រដ្ឋា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិតាឡាតបានបញ្ជាក់ថា៖ មកដល់ពេលនេះប្រជាពលរដ្ឋយើងបានយល់ដឹងច្រើនហើយចំពោះការថែទាំសុខភាព ព្រោះពូកគាត់ធ្លាប់ទទួលបានការអប់រំ ពីមន្ត្រីសុខាភិបាលជារឿយៗ។

លោកស្រីថា៖ នៅរដូវប្រាំងនេះ អ្នកភូមិជួបភាពលំបាក ដោយសារតែនាំគ្នាចុះមករែកពន់យកទឹកពីទន្លេទៅប្រើប្រាស់  ដោយសារខែប្រាំងទឹកអណ្តូងរីងខះ ហើយខ្លះទៀតត្រូវចំណាយថវិកាទិញទឹកបន្ថែម ព្រោះគ្មានកម្លាំងរែកទឹកឡើងពីទន្លេ។

លោក សៃ សាន់ មេភូមិតាឡាត បានបញ្ជាក់ថា៖ករណីប្រឈមនេះ លោកបានផ្តល់ព័ត៌ទៅអាជ្ញាធរពាក់ព័ន្ធរួចហើយ   គឺសុំឱ្យជួយពិនិត្យមើលអណ្តូងស្នប់ ត្រូវកែសម្រួលនិងជួសជុលឡើងវិញ និងសុំសាងសង់ថ្មីបន្ថែម។

ព្រោះការលំបាកភូមិតាឡាតនេះទី១ខ្វះអណ្តូងអនាម័យអញ្ចឹងទេប្រជាពលរដ្ឋភាគច្រើនចុះកកាយអណ្តូងតាមខ្សាច់   ដងផឹកតែម្តង រែកយកនិងកម្លាំង អីចឹងសុំសំណូមពរឱ្យរដ្ឋាភិបាលជួយ។

សូមបញ្ចាក់ថា៖ ជាមួយការស្នើឡើងនេះ អាជ្ញាធរស្រុកបានទាក់ទងជាមួយមន្ទីរ អភិវឌ្ឍជនបទឱ្យមករៀបចំប្រព័ន្ធទឹកស្អាតសហគមន៍នៅឆ្នាំ២០២៤នេះ ហើយដោយឡែកខាងអង្គភាពបោសសំអាតមីនកម្ពុជា និងផ្តល់អណ្តូងទឹកចំនួន​២​បន្ថែមទៀតផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម