Connect with us

ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍​ខេត្ត​កំពត​សាងសង់រួច​ជិតពីរឆ្នាំ នៅមិន​ទាន់​ដាក់​ឲ្យ​ប្រើប្រាស់

បានផុស

នៅ

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើកឡើង​ពាក់ព័ន្ធ​ផែទេសចរណ៍​ខេត្តកំពត​បាន​បញ្ចប់​ការ​សាងសង់ តែ​មិន​ទាន់អា​ច​ដាក់​ឲ្យ​ប្រើប្រាស់​ដោយសារ​ផ្លូវនាវា​ចរណ៍មាន​ជម្រៅទឹករាក់ពេក​​មិន​អាច​ឲ្យ​នាវា​បើក​ចេញ​ចូល​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផលនិង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​សាធារណការ​ លោក​ ស៊ុន ចាន់​ថុល ​បាន​គូស​បញ្ជាក់ថា ​កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត​បាន​​ធ្វើ​រួច​រាល់​ហើយ ប៉ុន្តែ​ដោយសារ​បញ្ហា​ជម្រៅ​ទឹក​រាក់​ពេកទើប​ត្រូវ​មានការ​សិក្សា​ឡើង​វិញ។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​គម្រោង​នេះ​មិន​មែន​ជា​កំហុស​របស់​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន​នោះ​ទេ ព្រោះ​​ដើម​ឡើយស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ក្រសួង​ទេសចរណ៍ ហើយ​ក្រោយ​មក​ទៀត​ទើប​បង្វែរ​​ជូន​ដល់​ក្រសួង​សាធារណការ​ឲ្យធ្វើ​ជំនួស​វិញ​។

យ៉ាងណាមិញ លោក​ ស៊ុន ចាន់​ថុល សង្ឃឹម​ថា រដ្ឋមន្ត្រី​អាណត្តិ​ថ្មីនឹង​ពិចារណាឡើងវិញហើយ​​ស្វែង​រក​ថវិកា​បន្ថែម​ សំដៅ​​ធ្វើយ៉ាង​ណា​ជំរុញ​ឲ្យកំពង់​ផែ​ទេសចរណ៍​អន្តរជាតិខេត្តកំពត​អាច​​ដាក់​​ឲ្យ​ដំណើរ​ការ​​នៅពេល​ខាងមុខ។

កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត​ បាន​អភិវឌ្ឍ​ឡើង​ក្រោម​កម្ចីថវិកា​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ​ជាង​ ១៨ លានដុល្លារអាមេរិក ស្ថិត​នៅ​ជាប់​ដង​ព្រែកចម្ងាយ​ប្រមាណ ៦ គីឡូម៉ែត្រ ពី​ក្រុង​កំពត។ កំពង់ផែនេះ​បាន​ចាប់​ផ្តើម​សាង​សង់​កាល​ពី​ឆ្នាំ ២០១៨ ​ហើយ​បញ្ចប់​ការសាងសង់ទាំងស្រុងនៅចុង​ខែ​មិថុនា ឆ្នាំ២០២២ លើ​ផ្ទៃដី​ទំហំ​ជាង ៤ ហិក​តា។

តាម​រយៈ​កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត អាច​ភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ​កោះរ៉ុង ហើយ​ក៏​ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ផែ​ដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម