ព័ត៌មានជាតិ
លោក ឃួង ស្រេង បញ្ជាឱ្យដោះស្រាយបញ្ហាមាតាបិតាមកយកកូនចេញពីរៀនបង្កការស្ទះចរាចរណ៍បន្ទាន់
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌចុះមើលទីតាំង នៅមុខសាលារៀន ភោជនីដ្ឋាន ឬកន្លែងអាជីវកម្មផ្សេងៗទៀត ខណៈអាណាព្យាបាល មកទទួលកូន ឬមកទទួលសេវាផ្សេងៗ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ដោយឱ្យអាជ្ញាធរត្រូវចុះដោះស្រាយភ្លាមៗ កុំឱ្យមានការកកស្ទះចរាចរណ៍។លោក បានបញ្ជាបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នេះ។
ក្នុងកិច្ចប្រជុំដដែល លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សនៅពេលគោរពទង់ជាតិ តាមសាលារៀនដែលធ្វើឡើង១សប្ដាហ៍២ដង ដើម្បីឱ្យសិស្សនុសិស្សជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងដើរឱ្យឆ្ងាយពីក្រុមបងតូច បងធំជាដើម។
អភិបាលរាជធានីរូបនេះ បានអះអាងថា ការដោះស្រាយចរាចរណ៍ជារឿងមួយដែលអាជ្ញាធរបានដោះស្រាយ ហើយបញ្ហាចោរឆក់ត្រូវបានទប់ស្កាត់កាត់បន្ថយបានច្រើន ក៏ប៉ុន្តែអាជ្ញាធរនៅមានចំណុចចន្លោះប្រហោងខ្លះ ដែលត្រូវកែតម្រូវឱ្យបានប្រសើរឡើង ដូចជាការទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងជាដើម។
ទៅណាមិនឆ្ងាយពីបញ្ហាគ្រឿងញៀន លោកឃួង ស្រេង បានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសត្រូវចុះពិនិត្យមើលទីតាំងអាជីវកម្មកម្សាន្ត ក្លិប ប៊ៀហ្គាឌិន ដែលមានហានិភ័យ ដើម្បីមានវិធានការលើការបង្ក្រាប លុបបំបាត់គ្រឿងញៀនឱ្យបាន។ លោក បានចាត់ទុកបញ្ហាគ្រឿងញៀនត្រូវតែមានវិធានការលុបបំបាត់ មិនថាទីតាំងអាជីវកម្មកម្សាន្តនានា នៅតាមសាលារៀននិងទីតាំងផ្សេងៗទៀតឡើយ គឺត្រូវតែលុបបំបាត់។
តាមប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ម៉ម វាសនា រាជធានីភ្នំពេញមានមណ្ឌលកំសាន្តចំនួន៣៦៣ទីតាំងអាជីវកម្ម ដែលក្នុងនោះមាន ខារ៉ាអូខេចំនួន២៧២ទីតាំង ក្លឹបចំនួន៤៦ទីតាំង និងប៊ៀហ្គាឌិនចំនួន៤៥ទីតាំង៕
អត្ថបទ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់