Connect with us

ព័ត៌មានជាតិ

ពង​កន្ធាយ​ក្បាល​កង្កែប​ជិតផុតពូជមានពង​៥៥គ្រាប់​ ត្រូវ​​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​យកទៅ​ភ្ញាស់​កន្លែង​មាន​សុវត្ថិភាព​

បានផុស

នៅ

ស្ទឹងត្រែង ៖ ពង​កន្ធាយ​ក្បាល​កង្កែប​មួយ​សំបុក​ ដែល​មាន​ចំនួន​៥៥​ពង វា​ធ្វើ​សំបុក​កប់​នៅ​ក្នុង​ដីខ្សាច់​ត្រូវ​បាន​ប្រជា​នេសាទ​រកឃើញ​តាម​ដង​ទន្លេមេគង្គ ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៤​ ខែមីនា​ ឆ្នាំ២០២៤​ ត្រូវ​បាន​ជំនាញ​យក​ទៅ​ភ្ញាស់​នៅ​កន្លែង​មាន​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ប្រជា​នេសាទ​មួយ​ក្រុម​ក្រោយពី​ប្រទះឃើញ​មេ​កន្ធាយ​កាយ​ដីខ្សាច់​ធ្វើ​សម្បុក​ឃើញ​មនុស្ស​វា​ក៏​រត់​ចុះទៅ​ក្នុង​ទឹកទន្លេ​បាត់​ភ្លាមៗ​ប្រជា​នេសាទ​ក៏បាន​រាយការណ៍​មកកាន់​ក្រុម​អភិរក្ស​និង​មន្ត្រី​ជំនាញ ដើម្បី​ការពារ​ប្រមូល​ពង​របស់​វា​យក​ទៅ​រ​ក្សា​ទុក​។

លោកស្រី​ សម វិចិត្រ ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥​មីនា​ថា ក្រោយពី​រក​ឃើញ​សម្បុក​ពង​កន្ធាយ​ក្បាល​កង្កែប​ខាងលើ​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ថា​ឡា​បរិ​វ៉ា​ត់ ដឹកនាំ​កម្លាំង​ឆ្មាំ​ទន្លេ និង​សហគមន៍​នេសាទ កោះ​ជ្រឹម​-​ត្បូង​ខ្លា និង​អ្នក​ភ្ញាស់​ពង ទៅ​ប្រមូល​យក​ពង​ចំនួន ៥៥​ពង ដើម្បី​យក​ទៅ​ការពារ និង​ភ្ញាស់ នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​។​

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​បាន​បញ្ជាក់ថា សម្បុក​ពង​កន្ធាយ​ក្បាល​កង្កែប​នេះ​គឺ​ប្រជា​នេសាទ​រស់នៅ​ភូមិ​កោះ​ជ្រឹម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក​រកឃើញ​នៅក្បែរ​ព្រំប្រទល់​ស្ទឹងត្រែង​_​ក្រចេះ​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​បាន​និយាយ​បន្ត​ថា ​សត្វ​កម្រ​ប្រភេទ​នេះ​បើ​វា​ពង​ហើយ​មេ​របស់​វា​កប់​ក្នុង​ដី​រួច​វា​ចុះ​ទឹក​វិញ​រីឯ​ពង​គេ​យក​ទៅ​រក្សា ទុក​នៅ​កន្លែង​ណាមួយ​តាម​បច្ចេកទេស​និង​ភ្ញាស់​ពេល​ពង​វា​ញ៉ាស់​ចេញ​ជា​កូន​ធំ​មាន កម្លាំង​មាំមួន​ហើយ​ទើប​យក​ទៅ​លែង​នៅក្នុង​ទឹកបាន វិធី​នេះ​អាចមាន​សុវត្ថិភាព​ការពារ​ពង​ជាង​ទុក​នៅ​កន្លែង​មាន​មនុស្ស​ឆ្លងកាត់​។

សូម​បញ្ជាក់​ផង​ដែរ​ថា សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ​គឺជា​ប្រភេទ​ធនធាន​ជលផល​កំពុង​រងគ្រោះថ្នាក់ នៅក្នុង​អនុក្រឹត្យ​លេខ ១២៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០០៩ ស្ដីពី​ជលផល​៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម