Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់កិច្ចការនារីលើកទឹកចិត្តស្រ្តីត្រូវពង្រឹងភាពអង់អាចរបស់ខ្លួនទទួលយកប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីបានលើកទឹកចិត្តឱ្យស្រ្តីបន្តពង្រឹងភាពអង់អាចរបស់ខ្លួនដើម្បីទទួលយកអត្ថប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ និងជាគុណតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងក្រុមហ៊ុនរបស់ខ្លួនព្រមទាំងជាភាពជាគំរូដល់ស្រ្តី និងក្មេងស្រីផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញបរិយាបន្ននៅកន្លែងការងារ»​រៀបចំដោយក្រុមហ៊ុន ខេមប្រ៊ូវ នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន៣ រាជធានីភ្នំពេញ
លោកស្រី ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនឹងប្រារព្វពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថល។

លោកស្រីបានបន្តថា កិច្ចសហការ និងភាពជាដៃគូរបស់វិស័យឯកជនក្នុងការលើកកម្ពស់ស្ថានភាព និងតួនាទីស្រ្តី គឺជាកិច្ចការចំបាច់ និងជួយជំរុញពន្លឿនការឈានទៅសម្រេចគោលដៅបានឆាប់ជាងមុន។ ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តឱ្យស្រ្តី បន្តពង្រឹងភាពអង់អាចរបស់ខ្លួនដើម្បីទទួលយកអត្ថប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ
និងជាគុណតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងក្រុមហ៊ុនរបស់ខ្លួនព្រមទាំងជាភាពជាគំរូដល់ស្រ្តី និងក្មេងស្រីផ្សេងៗទៀត។

ចំណែកលោក វ្ល៉ាឌីមៀរ វ៉ាវ៉ា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ មានប្រសាសន៍ថា ស្របតាមគោលបំណងជាសកលរបស់ក្រុមហ៊ុន​​ «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក» និងដោយទទួលស្គាល់ពីសារៈសំខាន់នៃពិពិធភាព សមធម៌ និងបរិយាបន្ននៅក្នុងអាជីវកម្ម សេដ្ឋកិច្ច និងសង្គម ក្រុមហ៊ុន ខេមប្រ៊ូវដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Carlsberg Group បានដាក់ចេញនូវយុទ្ធសាស្រ្តជាសកលជាមួយនឹងផែនការសកម្មភាពជាក់លាក់ដើម្បីបញ្ជ្រាបការយល់ដឹង លើកកម្ពស់ និងជំរុញ DE&I នៅទីកន្លែងការងារក្រោមរបៀបវារៈដែលមានឈ្មោះថា «WELCOME YOU»។

លោកបន្តថា របៀបវារៈ DE&I នេះ​ ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្រ្តអាជីវកម្មអាទិភាពរបស់ក្រុមហ៊ុន ហើយយើងត្រូវធានាឲ្យបានថា សហសេវិករបស់យើងម្នាក់ៗ ទទួលស្គាល់ និងមានអារម្មណ៍ថា ពួកគេត្រូវបានរាប់បញ្ចូល ទទួលបានឱកាស និងការអភិវឌ្ឍដូចៗគ្នាប្រកបដោយសមធម៌។ លោកបន្ថែមថា «យើងក៏មានការប្តេជ្ញាខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងក្នុងបរិវត្តកម្មឌីជីថល»។

លោកបានបញ្ជាក់ថា ជាសក្ខីកម្ម និងនិមិត្តរូបនៃការប្តេជ្ញាចំពោះរបៀបវារៈ DE&I​ ខេមប្រ៊ូវ តែងតែប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំដើម្បីសម្តែងការគោរពកោតសរសើរ និងអរគុណដល់សហសេវិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំយកនូវសមិទ្ធផលលើ DE&Iហើយពួកគាត់ជាចរន្តផ្សាភ្ជាប់អាជីវកម្មរបស់យើងទៅក្នុងសហគមន៍ដែលយើងមានប្រតិបត្តិការនិងជាកម្លាំងជំរុញកំណើនអាជីវកម្មប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម