Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញឲ្យលោកគ្រូ អ្នកគ្រូ បន្តរួមគ្នាក្នុងការលុបបំបាត់មិនឲ្យមានគ្រឿង​ញៀនក្នុងសាលារៀន

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជំរូញឱ្យលោកគ្រូ អ្នកគ្រូ បន្តការខិតខំរួមគ្នាក្នុងការធ្វើយ៉ាងណា មិនឲ្យមានគ្រឿងញៀននៅក្នុងសាលារៀន ខណៈដែលពេលនេះនៅតាមបណ្ដាសាលានានាក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀន និងសូមឱ្យលោកគ្រូ អ្នកគ្រូ លះបង់បន្ថែមទៀត ទៅតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដោយសារថា បើគ្មានធនធានមនុស្សយើងមិនអាចអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបាននោះទេ។ បច្ចុប្បន្ននេះទីផ្សារការងារកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ដែលទាមទារអោយយើងត្រូវមានធនធានមនុស្សខ្លាំងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះបានធ្វើឡើងក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា វិស័យអប់រំសព្វថ្ងៃត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពោលគឺខ្មែរអាចធ្វើបានដោយបច្ចុប្បន្ននេះយើងទទួលបានជោគជ័យយ៉ាងធំធេងលើវិស័យអប់រំនេះ ប៉ុន្តែយើងកុំភ្លេចខ្លួនចំពោះភាពជោគជ័យនេះដោយត្រូវរួមគ្នាបន្តធ្វើយ៉ាងណាឲ្យវិស័យអប់រំកាន់តែជោគជ័យថែមទៀត និងធ្វើអោយកម្ពុជាសម្រេចបាន
នូវចក្ខុវិយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

លោកសូមឱ្យលោកគ្រូ អ្នកគ្រូជឿជាក់មកលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសូម្បីតែអ្នកក្បែរខាងយើងក៏គេទទួលស្គាល់ពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាយើងដែរ។ លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់សាលារៀនឯកជនពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួនបានបែរមកបង្រៀននៅតាមសាលារដ្ឋ ដោយសារតែនៅសាលារដ្ឋមានប្រាក់ប៊ៀវត្តខ្ពស់ និងអាចបង្រៀនក្រៅម៉ោងបានថែមទៀត។ លោកបន្តថា នៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ មានអនាម័យ បរិស្ថានល្អ ហើយបង្គន់អនាម័យក៏មានលក្ខណៈល្អប្រសើរផងដែរ។

លោកបានជំរុញឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។ ពាក់ព័ន្ធនឹងករណីនេះ យើងបានចងជាក្រុម តេឡេក្រាមមួយ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា ពោលគឺនៅពេលមានបញ្ហាអ្វីមួយ យើងដោះស្រាយបានភ្លាមៗតែម្ដង។ បន្ថែមពីនេះ លោកក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌ ចូលរួមក្នុងការគោរពទង់ជាតិ នៅតាមសាលារៀន ដែលធ្វើឡើង១សប្ដាហ៍២ដង។ ការចូលរួមគោរពទង់ជាតិនេះ អាចឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចរបស់យើង បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចំរើននៅក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាសន្តិសុខជាដើម។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងផងដែរថា អង្គសន្និបាតបានធ្វើឡើងក្នុងរយៈ១ថ្ងៃកន្លះនេះ បានដំណើរការ ពិភាក្សារួមគ្នាលើ សេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យ ទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅ ប្រព័ន្ធ អនុវិស័យអប់រំអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុច ខ្លាំង ចំណុចសេសសល់ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើក ទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្ដល់យោបល់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម