ព័ត៌មានជាតិ
លោក យុន លីនណេ ស្នើ JICA ជួយរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃដំណាក់កាលទី២ បន្តទៀត
អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានស្នើដល់ក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ពិនិត្យលទ្ធភាពក្នុងការបន្តការអនុវត្តគម្រោង នៃកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការជួយរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃនៅក្នុងដំណាក់កាលទី២ បន្តទៀត បន្ទាប់ពីជំហានទី១ ដែលនឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

លោកបានស្នើបែបនេះ ក្នុងឱកាសដែលគណៈកម្មាធិការទីក្រុងឆ្លាតវៃ(SCC) និងគណៈកម្មាធិការសម្របសម្រួលរួម(JCC) បានបើកកិច្ចប្រជុំលើកទី៥ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប និងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សកម្មភាពនាពេលអនាគតនៃគម្រោង ដោយមានការអញ្ជើញចូលរួមពី លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និង លោក តាណាកា យុគិណារិ ( Tanaka Yukinari )ប្រធានក្រុមទី២ នៃក្រុមការងារអភិវឌ្ឍទីក្រុង និងតំបន់នៃនាយកដ្ឋានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

លោក យុន លីនណេ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អស់រយៈពេលជាង ៤ឆ្នាំ មកហើយ ទៅលើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាបនៃខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ តាមរយៈការសិក្សាស្វែងរកបញ្ហាប្រឈម និងបានរៀបចំជាផែនទីបង្ហាញផ្លូវ «សៀមរាបឆ្លាតវៃ»។ លោកបានបន្តថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ក៏បានសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋបាលខេត្ត ក្នុងការដាក់ឱ្យអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៦ ក្នុងក្រុងសៀមរាប ដែលក្នុងនោះគម្រោងមួយចំនួនបានបញ្ចប់ ហើយគម្រោងមួយចំនួនទៀត បាននឹងកំពុងអនុវត្ត និងដំណើរការស្របតាមផែនការរបស់គម្រោង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បាននឹងកំពុងសិក្សាលើគម្រោងសាកល្បងសម្រាប់វគ្គទី២ បន្ថែមថ្មីចំនួន២ ទៀតទី១.ការប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ និងទី២.ការអភិវឌ្ឍប្រព័ន្ធថ្នាលទិន្នន័យ(Data platform) ដើម្បីអនុវត្តនាពេលខាងមុខផងដែរ។ លោកអភិបាលរងខេត្ត បានបន្ថែមថា ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ គឺទាមទារនូវការកសាងសមត្ថភាពដល់មន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុងសៀមរាប ក្នុងរយៈពេលយូរបន្ថែមទៀត ពីព្រោះទីក្រុងឆ្លាតវៃនេះ ជាបរិបទមួយថ្មីសម្រាប់ប្រទេសកម្ពុជា។

លោកថា ការរៀបចំប្រព័ន្ធ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប សម្រាប់ការកសាងទំនាក់ទំនងរវាងរដ្ឋបាលខេត្ត ជាមួយឯកជន និងបណ្តាសាកលវិទ្យាល័យនានា ក៏ដូចជាប្រជាពលរដ្ឋ អំពីទីក្រុងឆ្លាតវៃ ក៏ជាចំណុចដ៏សំខាន់ ប៉ុន្តែចំណុចនេះនៅខ្វះខាតនៅឡើយ។ ម្យ៉ាងវិញទៀត គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ក៏គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខនេះដែរ ដែលបញ្ហានេះគឺជាការព្រួយបារម្ភមួយយ៉ាងខ្លាំងសម្រាប់រដ្ឋបាលខេត្តសៀមរាប។
យ៉ាងណាមិញ លោកអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) នឹងពិនិត្យទៅលើសំណើនេះ ដោយក្តីអនុគ្រោះជាទីបំផុតផងដែរ៕

អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?