ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃប្រកាសអនុវត្តគម្រោង គណនេយ្យភាពសង្គមដំណាក់កាលទី២
ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យអនុវត្តគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ដែលមានរយៈ បេល៥ឆ្នាំចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពង្រឹងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ។
ការប្រកាសអនុវត្តគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពលោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.)។
ថ្លែងក្នុងពិធីសម្ពោធការដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ លោក ងី ច័ន្រ្ទផល បានឱ្យដឹងថា សកម្មភាពផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ស្ថិតក្នុងចំណោមសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈ។
លោកបានបញ្ជាក់ថា “ទោះបីនៅកម្ពុជាមានជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្ដែយើងបានជំរុញការរៀបចំគោលនយោបាយ យុទ្ធសាស្ដ្រ និងជាផែនការសកម្មភាពដែលអនុវត្តនាពេលនេះ គឺជាកិច្ចការមួយនៅតែបន្តទៅមុខ។ ហើយយើង សង្ឃឹមថា កិច្ចការងារនេះ [គណនេយ្យភាពសង្គម ដំណាក់កាលទី២] នឹងចូលរួមពីអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន អាចយល់ដឹងច្រើនទៀត ដើម្បីអនុវត្តមូលដ្ឋានរបស់ខ្លួន មានភាពសកម្មជាងមុនបន្ថែមទៀត”។
លោករំពឹងថា អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន នឹងចូលរួមយល់ដឹងបន្ថែមទៀត ក្នុងការអនុវត្ត “គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២” ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានសកម្មភាពជាងមុន ជាពិសេស តម្លាភាព ប្រសិទ្ធិភាព និងយុត្តិធម៌។
លោក ងី ច័ន្រ្ទផល បានបន្ថែមទៀតថា សកម្មភាពផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី១ រាជរដ្ឋាភិបាល ក៏ទទួលបានបទពិសោធន៍ជាច្រើនហើយគម្រោងអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដើម្បីកែលម្អកំណែទម្រង់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។
បន្ថែមពីនេះទៀត លោកបានបន្តទៀតថា គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ អាចមានវិសាលភាពធំជាងដំណាក់កាលទី១ ដោយសារតែដំណាក់កាលទី១ ធ្វើឡើងតែសេវាសុខាភិបាល សេវាអប់រំ សេវារដ្ឋបាលឃុំ-សង្កាត់។ ប៉ុន្តែដំណាក់កាលទី២នេះ បានពង្រីកកិច្ចការងារមួយចំនួនទៀត ហើយក៏បានពង្រីកដល់ខេត្ត-ក្រុង មួយចំនួន ដើម្បីធ្វើយ៉ាងឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងក្រោមជាតិ។
លោករដ្ឋលេខាធិការ បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈសកម្មភាពខាងលើ ប្រជាពលរដ្ឋ ជាពិសេស ស្ត្រី កុមារ យុវជន ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស នឹងទទួលបានផលប្រយោជន៍ ពីការអនុវត្តគម្រោងគាំទ្រផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ។
គួរបញ្ជាក់ថាផែនការអនុវត្តគណនេយ្យភាពសង្គម មាន២ដំណាក់កាល ដែលផែនការដំណាក់កាលទី១ (២០១៦-២០១៨) បានអនុវត្តរួចមកហើយលើវិស័យបីគឺ៖ រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាពដែល គ្របដណ្តប់លើស្រុកគោលដៅចំនួន៩៨ នៃខេត្តចំនួន១៨។
ចំណែកដំណាក់កាលទី២នេះ មានរយៈពេល៥ឆ្នាំ (២០១៩-២០២៣) ហើយនៅក្នុងឆ្នាំ២០២០កន្លងទៅ ការអនុវត្តការងារគណនេយ្យភាពសង្គមនេះ បានគ្របដណ្តប់លើ ក្រុង ស្រុក ខណ្ឌ គោលដៅចំនួន១៧០ ក្នុងរាជធានី ខេត្តចំនួន២៤ ដែលផ្តោត សំខាន់លើអង្គភាពផ្តល់សេវារដ្ឋបាលឃុំ សង្កាត់ចំនួន១.៣៩៨ សាលាបឋមសិក្សាចំនួន ៦.១៩០ និងមណ្ឌលសុខភាព ចំនួន១.០៩៥៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់