Connect with us

ព័ត៌មានជាតិ

៨៣ ភូមិទៀត​​នឹង​ទទួលបាន​អគ្កីសនី​​ប្រើប្រាស់​ពីបណ្តាញ​ជាតិនៅឆ្នាំ ២០២៤ ​

បានផុស

នៅ

អាជ្ញាធរអគ្គិសនីកម្ពុជានិងអគ្គិសនីកម្ពុជា បានធ្វើការសិក្សារួមគ្នាអំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់​អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនី​ប្រើប្រាស់​ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនី​កម្ពុជា និងទាំងរបស់សេវាករឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សន្និបាតបូកសរុបការងារ​ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា​​​បាន​ឲ្យ​ដឹ​ង​ថា បច្ចុប្បន្ន​មាន​​​ភូមិទូទាំង​ប្រទេស​ដែល​ពុំទាន់​មានការផ្គត់ផ្គង់អគ្គិសនី​​ចំនួន ១៦០ ភូមិ ដែល​ក្នុង​នោះមាន​ភូមិ ១៤៣ ស្ថិត​ក្នុង​ដែនអាជ្ញាបណ្ណដែលបានផ្តល់ឱ្យទៅអ្នក​ចែកចាយ​រួចហើយ និងភូមិ ១៧ ស្ថិត​នៅក្រៅ​ដែន​អាជ្ញាបណ្ណ។

ផ្អែក​តាម​ការ​សិក្សា ក្នុងឆ្នាំ២០២៤ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនី​ពីបណ្តាញ​ជាតិទៅកាន់​ភូមិ​ចំនួន ៨៣ ភូមិទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៤ នៅ​សល់ភូមិចំនួន ៧៧ ទៀត​ ត្រូវជា ០.៥៤% ដែល​ពុំ​មានការ​ផ្គត់ផ្គង់ពីបណ្តាញជាតិ។

ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ក៏​បានរួមគ្នាពិនិត្យលទ្ធភាព​រកដំណោះស្រាយ​ផ្សេងៗ​ជូន​​ភូមិ​ដែលនៅសល់ទាំង ៧៧ តាមស្ថានភាព​ជាក់​ស្តែងនៃភូមិនីមួយៗ តាមរយៈការផ្គត់ផ្គង់អគ្គិសនី​ពីប្រភពពន្លឺព្រះអាទិត្យប្រព័ន្ធទោល ដែល​អាចជា​ប្រភព​ទុន​របស់អគ្គិសនីកម្ពុជា ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគរបស់​ក្រុមហ៊ុន​ឯកជន​។

គិតមកត្រឹមចុងឆ្នាំ២០២៣ ព្រំដែននៃអាជ្ញាបណ្ណដែល​បាន​ផ្តល់​ឱ្យអ្នកកាន់​អាជ្ញាបណ្ណចែកចាយធ្វើការ​វិនិយោគអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និង​ទាំង​ឯកជន មាន​ចំនួន ៩៩.៨៨% នៃចំនួនភូមិទូទាំងប្រទេស។ ក្នុងឆ្នាំ​២០២៣​នេះ ការសាងសង់​បណ្តាញ​ចែកចាយ​អគ្គិសនី​បន្ថែមធ្វើបាន ០.៦០% នៃចំនួនភូមិថែមទៀត ធ្វើឱ្យភូមិ​ដែលមាន​បណ្តាញ​ចែកចាយរួចបានកើនឡើងពី ៩៨.២៧% នៅចុងឆ្នាំ២០២២ មក ៩៨.៨៧% នៅចុង​ឆ្នាំ​២០២៣​។

ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់​អគ្គិសនីគ្រប់ប្រភេទ​នៅ​កម្ពុជា បានកើនឡើងពី ៣,៥៣៣,៩៣៥ ទីតាំង នៅចុងឆ្នាំ២០២២ មក ៣,៧០៥,៥០៧ ទីតាំង នៅ​ចុង ឆ្នាំ២០២៣។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០២៣ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួចមានចំនួន ៣,៤៥៩,៣៧២ ស្មើនឹង ៩៤.០២% នៃលំនៅឋានសរុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម