Connect with us

ព័ត៌មានជាតិ

ស្ត្រីដើរតួនាទីសំខាន់ក្នុងការការលើកកម្ពស់វិស័យអប់រំ និងសង្គមជាតិ ឱ្យរីកចម្រើន

បានផុស

នៅ

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះថា ក្នុងចំណោមប្រជាពលរដ្ឋទូទៅប្រមាណ ១៧ លាននាក់ ក្នុងនោះមានស្ត្រីមានប្រមាណជាង ៥១%។ ចំណែកបុគ្គលិកអប់រំជាស្ត្រីមានប្រមាណជិត ៤៨% ក្នុងចំណោមបុគ្គលិកអប់រំជាង ១២ ម៉ឺននាក់។ តាមរយៈតួលេខនេះបានបង្ហាញឱ្យឃើញពីសារៈសំខាន់ និងភាពចាំបាច់របស់ស្ត្រីទាំងការចូលរួមនៅកម្រិតថ្នាក់ជាតិជារួម និងក្នុងវិស័យអប់រំដោយឡែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឃួន វិច្ឆិកា បានបន្ថែមថា ជាមួយគ្នានេះ តាមរយៈគោលនយោបាយលើកកម្ពស់សមធម៌យេនឌ័រ និងគោលការណ៍កំណត់អាទិភាពនារី ក្នុងការជ្រើសរើសមន្រ្តីអប់រំ ធ្វើឱ្យបុគ្គលិកអប់រំជាស្រ្តីមានកំណើនពី ៤៥,៥៨% ដល់ ៤៧,១៣% នៃចំនួនបុគ្គលិកអប់រំសរុប ១២៥ ៥៦១ នាក់ក្នុង ឆ្នាំ២០២២។ ក្នុងនោះបុគ្គលិកជាស្រ្តីនៅតាមអង្គភាពក្រោម ឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០២២ បានកើនដល់ ៣៤,៤៨% លើចំនួនសរុប ៥ ១១៥ នាក់។ ទន្ទឹមនឹងនេះអត្រាកុមារី និងសិស្សស្រីសិក្សាចាប់ពីកម្រិតមតេយ្យរហូតដល់កម្រិតឧត្តមសិក្សា មានការកើនឡើងជាបន្តបន្ទាប់ដែលបង្ហាញថា គម្លាតយេនឌ័រក្នុងវិស័យអប់រំត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់។

អ្នកស្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំសិក្សា ២០១៨-២០១៩ រហូតមកដល់ឆ្នាំសិក្សា ២០២២-២០២៣ កុមារីទទួលបានការអប់រំនៅកម្រិតអប់រំកុមារតូចកើនពី ៣៩,១២% ដល់ ៤៥,៥% លើក្រុមអាយុកុមារតូចកម្រិតមត្តេយ្យសិក្សានៅទូទាំងប្រទេស។ ចំណែកកុមារីនៅកម្រិតបឋមសិក្សាកើនពី ៤៧,៨% ដល់ ៥១,៨៨% នៃចំនួនសិស្សបឋមសិក្សាសរុប ខណៈនៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ចំនួនសិស្សស្រី និងសិស្សប្រុសមានចំនួនប្រហាក់ប្រហែលគ្នា។ ជាការកត់សម្គាល់ បេក្ខជននារី ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានកំណើនពី ៤១,៥% ដល់ ៥២,៦២%។ 

អ្នកស្រី ឃួន វិច្ឆិកា បានបញ្ជាក់បន្ថែមទៀតថា រីឯនៅកម្រិតឧត្តមសិក្សា ចំនួននិស្សិតស្រីក៏មានការកើនឡើងជាលំដាប់ ក្នុងនោះ ថ្នាក់បរិញ្ញាបត្ររងកើនពី ៣៣,៦៩% ដល់ ៤៥,៥៦%, ថ្នាក់បរិញ្ញាបត្រកើនពី ៤៨,៧២% ដល់ ៥៦,៨៩%, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កើនពី ២៤,៣៨% ដល់ ៤១,៦៣%, និងថ្នាក់បណ្ឌិតស្ថិតក្នុងរង្វង់ ៧,៣៤%។ សិស្ស និងនិស្សិតស្រី ដែលបានជ្រើសរើសមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) មានកំណើនទ្វេរដង ស្មើនឹង ៣៨,២៥%។

អ្នកនាំពាក្យក្រសួងអប់រំ រូបនេះ បានឱ្យដឹងទៀតថា តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធ ចំនួនសិស្សស្រីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានកំណើនជាបន្តបន្ទាប់ក្នុងរង្វង់ ៦៧% នៃចំនួនសិស្សអក្ខរកម្មសរុប។ សិស្សស្រីក្នុង        កម្មវិធីសមមូលទាំង ២ កម្រិតមាន ក្នុងរង្វង់ ៤៥,៧៩% ទៅ ៥០% នៃចំនួនសរុបជារៀងរាល់ឆ្នាំ។ សិស្សអក្ខរកម្មវិជ្ជាជីវៈតាមកម្មវិធីបង្កើនចំណូល មានសិស្សស្រីច្រើនជាងសិស្សប្រុសក្នុងរង្វង់ ៦៥,៤២%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៣២ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៣២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៤០ នាទីutes មុន

ជំទាវឧកញ៉ា សុខ រស្មី ជួយទិញស្រូវពីប្រជាកសិករបាន ៤ខេត្ត សរុបជាង ១២៧តោន

Sokha Hotels

ព័ត៌មានពេញនិយម