Connect with us

ព័ត៌មានជាតិ

អាងមេទឹកទំនប់ភ្នំវល្លិ៍កាន់តែស្រកចុះខ្លាំង រដ្ឋបាលខេត្តកែបតម្រូវឲ្យក្រុមហ៊ុនទឹកស្អាតផ្អាកការបូមទឹក

បានផុស

នៅ

រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ បានកាលចេញសេចក្តីជួនដំណឹងមួយ ដោយតម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរ ផ្អាកការទាញយកទឹកពីក្នុងអាងទឹកមេទំនប់ភ្នំវល្លិ៍ជាបណ្តោះអាសន្ន ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវស្វែងរកប្រភពទឹកផ្សេងមកជំនួសចាប់ពេលនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តកែប តម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរសម្រេច​កាត់ផ្តាច់ការទាញប្រភពទឹកពីទំនប់ទឹកភ្នំវល្លិ៍រួចរាល់ហើយដែរ ត្រឹមថ្ងៃទី៥ ខែមីនានេះ តែមិនទាន់បានរកប្រភពទឹកស្អាតថ្មី សម្រាប់ផ្គត់ផ្គង់ឲ្យអតិថិជនរបស់ខ្លួនបាននៅឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប។

លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្មវិឡាសាស្ត្របច្ចេកវិឡា និងនវានុវត្តន៍ខេត្តកែបបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនេះ បាននិងកំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជន ចំនួន ៥១២គ្រួសារ ស្មើនឹង ១០% នៃគ្រួសារសរុប ក្នុងភូមិចំនួន ៩ភូមិ/១១ភូមិ នៃស្រុកដំណាក់ចង្អើរ។

ទោះជាយ៉ាងណាការមិនទាន់មានប្រភពទឹកថ្មីនេះ បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលបានប្រើប្រាស់សេវាទឹកស្អាតទាំងជាង ៥០០គ្រួសារ នៅមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក ភោគ សុខេន លើកឡើងថាក្នុងនាមមន្ទីរជំនាញបានណែនាំទៅដល់ក្រុមហ៊ុន របស់លោកស្រី វង្ស សោភ័ណ ធ្វើការសម្របសម្រួលជាមួយរដ្ឋបាលស្រុក និងជូនដំណឹងដល់អតិថិជន អំពីការផ្អាកការផ្តល់សេវាទឹកស្អាតនេះ, ជីកស្រះ ឬអណ្តូងសម្រាប់ស្តុកទឹក ដើម្បីត្រៀមបម្រុងរៀបចំឯកសារអំពីការប្រើប្រាស់ប្រភពទឹកក្នុងទំនប់ភ្នំវល្លិ៍នេះ ជាមួយក្រសួង​ស្ថានប័ន រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសត្រូវរកប្រភពទឹកដែលក្រុមហ៊ុនដទៃមានស្រាប់ ចែកជូនដល់អតិថិជនរបស់ខ្លូនឲ្យបានឆាប់បំផុតក្នុងអំឡុងពេលនេះ។

លោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែបលោកបានបញ្ជាក់ថា ទោះបីពេលនេះអាងស្តុកទឹកនៅទូទាំងខេត្តកែប បានបន្តស្រកចុះលឿនយ៉ាងណាក៏ដោយ តែមិនបានជះផលប៉ះពាល់ដល់ផលដំណាំដែលកសិករផលិតបាននោះទេ ខណៈដែលស្រូវប្រាំងរបស់កសិករមួយចំនួនធំ បានប្រមូលរួចរាល់ហើយដែរ ហើយទឹកដែលមានក្នុងអាងទាំងអស់ក្នុងខេត្តកែប សម្រាប់បម្រើឲ្យការស្រោចស្រពដំណាំប៉ុណ្ណោះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៨ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៨ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម