ព័ត៌មានជាតិ
ក្រសួងការពារជាតិ នឹងរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន ពលីជីវិតក្នុងសម័យសង្គ្រាម
គណៈកម្មការសាងសង់-ជួសជុលទីលានផ្លូវយុទ្ធជន នៃក្រសួងការពារជាតិ និងរដ្ឋបាលខេត្តកោះកុង គ្រោងការរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ខាងមុខ ហើយនៅក្នុងឳកាសនោះដែរ ក៏នឹងមានពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្លូវយុទ្ធជន នៅខេត្តកោះកុងនោះផងដែរ នេះបើតាមការបញ្ជាក់ពីប្រធានគណៈកម្មការសាងសង់។

លោកឧត្តមសេនីយ៏ យន្ត មីន ដែលជាប្រធានគណៈកម្មការសាងសង់បានបញ្ជាក់ថា គណៈកម្មការសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន និងរដ្ឋបាលខេត្តកោះកុង នឹងរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចាប់ពីឆ្នាំ១៩៧៩ ដល់ចុងឆ្នាំ១៩៩៨ និងបានបញ្ចុះនៅទីនេះចំនួន៤៤៧សព ដែលមានស្រុកកំណើតមកពី១៨ រាជធានី ខេត្ត ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន វីរជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ។
បើតាមលោកឧត្តមសេនីយ៏ យន្ត មីន នៅក្នុងឳកាសនោះ នឹងមានពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្លូវយុទ្ធជន ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកជំទាវ។

កម្មវិធីនោះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺ ថ្ងៃចន្ទ-អង្គារ១១-១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានផ្លូវយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបើតាមកម្មវិធិ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី រៀបចំពិធីក្រុងពាលី និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា។ លុះនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជួបជុំនៅកន្លែងប្រារព្ធពិធី ហើយនៅម៉ោង៨ និង៣០នាទីព្រឹក គណៈអធិបតី ភ្ញៀវកិត្តិយស អញ្ជើញដល់កន្លែងប្រារព្ធពិធី ហើយម៉ោង៩ ព្រឹក ពិធីសំណេះសំណាល និងប្រគេន និងប្រគល់ជូនប័ណ្ណថ្លែងអំណរគុណដល់សប្បុរសជន ដែលបានបរិច្ចាគថវិកាចូលរួមជួយឧបត្ថម្ភដល់ការសាងសង់-ជួសជុលទីលានផ្លូវយុទ្ធជនខេត្តកោះកុង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់។

សូមបញ្ជាក់ថា ទីលានផ្នូរសពអតីតយុទ្ធជន គឺមានទំហ៊ុដីជាង៩,៥០០ម៉ែត្រការ៉េ ក្នុងចំណុចសពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយទីលានផ្នូរសពអតីតយុទ្ធនេះ គឺត្រូវសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ និងកែលម្អបន្ថែមទៀត នូវរចនាបទអង្គរ។
នៅក្នុងកិច្ចប្រជុំពិភាក្សាមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការក្រុមការងារសាងសង់បានអះអាងថា ទីលានផ្នូរសពអតីតយុទ្ធជននេះ ត្រូវធ្វើយ៉ាងណាឱ្យការសាងសង់ ជួលជុលទីលានផ្នូរយុទ្ធជនឱ្យបានលឿន និងឆាប់រហ័ស ហើយការស្ថាបនាត្រូវធ្វើបណ្តើរ និងកៀងគររកមូនិធិសប្បុរសជនបណ្តើរ ប៉ុន្តែការសាង់សង់ជុសជុលទីលានផ្នូរយុទ្ធជន មិនឱ្យហួសពី៣ឆ្នាំនោះឡើយ។
បើតាមនាយឧត្តមសេនីយ៍ យន្ត មីន ការសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋដោយមិនគិត ពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ។ លោកថា ក្នុងសម័យសង្រ្គាមនាយទាហាន ពលទាហានបានលះបង់អាយុជីវិតច្រើនណាស់ ដើម្បីការពារប្រទេសជាតិឱ្យបានគង់វង្ស ដូច្នេះ ដើម្បីតបស្នងសងគុណ និងគោរពនូវវិញ្ញាណក្ខ័ន្ធដល់យុទ្ធជនដ៏អង់អាចក្លាហាន ដែលហ៊ានលះបង់អាយុជីវិត ហើយដើម្បីអនុវត្តន៍នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នឹងស្ថាបនាតំបន់មួយនេះ ឱ្យសាកសម ជាតំបន់ដឹងគុណនូប្បការៈ អតីតសពយុទ្ធជននៃយើង៕
កោះកែវ




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត