ព័ត៌មានជាតិ
យន្តហោះ COMAC C919 ផលិតនៅចិនដំបូងចូលចតនៅកម្ពុជា
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ បានស្វាគមន៍យន្តហោះ Comac C919 ដែលផលិតនៅប្រទេសចិនដំបូងគេបង្អស់សម្រាប់ការហោះហើរសាកល្បង។

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា យន្តហោះនេះ ជាយន្តហោះខ្នាតពាណិជ្ជកម្មដំបូងរបស់ប្រទេសចិនដែលទើបតែផលិត បានដាក់បង្ហាញដំបូងនៅប្រទេសសិង្ហបុរី ដើម្បីផ្សព្វផ្សាយបង្ហាញពីគុណភាពលក់ទៅឱ្យអតិថិជនដែលចាប់អារម្មណ៍។
លោកថា ការចេញដំណើររបស់យន្តចិននេះ គឺទៅ ៥ ប្រទេស មានឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោកបញ្ជាក់ថា ការហោះហើរមកកម្ពុជានេះ គឺគោលបំណងផ្សព្វផ្សាយផលិតផលយន្តហោះរបស់ប្រទេសចិន ដោយគេបង្ហាញពីភាពទំនើប និងគុណភាព ហើយថ្ងៃស្អែក យន្តហោះនេះ នឹងចាកចេញពីកម្ពុជាទៅបង្ហាញនៅប្រទេសផ្សេងៗទៀត។

យន្តហោះ C919 ដែលមាន ១៩២ កៅអី បានបើកសម្ពោធដំបូងនៅទីក្រុងស៊ាងហៃ និងទីក្រុងប៉េកាំងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ ហើយបានបើកប្រតិបត្តិការដឹកអ្នកដំណើរជាង ១១ ម៉ឺននាក់រួចទៅហើយ។ នេះបើយោងតាមសារព័ត៌មាន CGTN៕


-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ