ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ស្នើឱ្យកងទ័ពទប់ស្កាត់ព័ត៌មានក្លែងក្លាយ
នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃនាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា ត្រូវចេះទប់ស្កាត់នូវព័ត៌មានមិនពិតនានា តាមរយៈប្រព័ន្ធអេឡិចត្រូនិច ខណៈក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងវាយប្រហារ និងមូលបង្កាច់រាជរដ្ឋាភិបាល រួមទាំងកងទ័ពតាមរយៈព័ត៌មានមិនពិត។ លោក ជៀង អំ បានណែនាំបែបនេះក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តការងារអប់រំចិត្តសាស្រ្តឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ជៀង អំ បានសង្កត់ធ្ងន់ដូច្នេះថា “នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវធ្វើការទប់ស្កាត់ផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗដូចជា តាមយូធូប ហ្វេសបុកជាដើម ព្រោះថាពួកប្រឆាំងតែងតែផ្សព្វផ្សាយព័ត៌មានមូលបង្កាច់មកលើរាជរដ្ឋាភិបាល និងកងទ័ព” ។
រដ្ឋលេខាធិការក្រសួងការជាតិរូបនេះ បានគូសបញ្ជាក់ថា ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ គឺផ្តោតសំខាន់ទៅលើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយគ្រប់បណ្តាអង្គ ភាពត្រូវអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជាពិសេសភារកិច្ចការពារបូរណភាពទឹកដី និងភារកិច្ចការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងឡាយណាដែលសំដៅដល់ការធ្វើបដិវត្តន៍ពណ៌ជាដើម។

មន្ត្រីជាន់ខ្ពស់រូបនេះ បានណែនាំឱ្យបន្តចូលរួមអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំឱ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ ដោយក្នុងនោះផែនការអប់រំហ្វឹកហ្វឺនក៏ជាផ្នែកមួយនៃកំណែទម្រង់ ដែលបានចូលរួមចំណែកពង្រឹងសមត្ថភាពដល់កងទ័ពទូទាំងកង យោធពលខេមរភូមិន្ទ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានសម្រេចជោគជ័យល្អប្រសើរ។
នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកឱ្យបន្តយកចិត្ត ទុកដាក់អប់រំ និងពង្រឹងការអនុវត្តច្បាប់របស់រដ្ឋ និងបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពល ខេមរភូមិន្ទ ដោយយកចិត្តទុកដាក់អប់រំបន្ថែមទៅលើច្បាប់ផ្សេងៗ ជាពិសេសច្បាប់ពាក់ព័ន្ធទៅនឹងអំពើ ហិង្សា ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីការប្រឆាំងគ្រឿងញៀនជាដើម៕




-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់