ព័ត៌មានជាតិ
អាជីវករស្នើឱ្យម្ចាស់ផ្សារស្ទឹង គិតគូពីអនាម័យសំរាមនៅជុំវិញផ្សារ
ក្រុមអាជីវករលក់នៅលើលូទឹកស្អុយ ខ្មៅក្រខ្វក់ លាយឡំដោយសត្វដង្កូវ ដែលតំកល់កាកសំណល់ និងក្លិនមិនល្អជាច្រើនខែមកហើយ ការស៊ូទ្រាំលក់ដូរ មានលក់មាន់ ត្រី សាច់ជ្រូក លក់បន្លែ និងលក់ផ្លែឈើ ចំណុចផ្សារស្ទឹង ភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃុំ។

ពួកគាត់បានស្មើឲ្យថៅកែផ្សារ អាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធជួយដោះស្រាយ មេត្តាបូមទឹកស្អុយចេញផង ព្រោះពួកគាត់អាចប្រឈមនឹងសុខភាពយ៉ាងធ្ងន់ធ្ងរ។
ក្រុមអាជីវករផ្សារស្ទឹងបានលើកឡើងថា ការតស៊ូលក់ដូរនៅលើលូបែបនេះ ជាយូរឆ្នាំមកហើយ ដោយគ្មានកន្លែងលក់ ចេះតែនាំគ្នាទ្រាំលក់ទៅ ពួកគាត់តែងស្មើសុំឲ្យថៅកែផ្សារជួយបូមទឹកស្អុយចេញពីលូផង ថៅកែផ្សារ បានត្រឹមតែថា ចាំដោះស្រាយបូមជូនតាំងពីមុនភ្ជុំបិណ្ឌមកម្លេះ តែឥតប្រយោជន៍។

អាជ្ញាធរស្រុក បរិស្ថានខេត្ត ក៏មិនបានចុះត្រួតពិនិត្យបញ្ហាក្លិនស្អុយនេះដែរ ចំពោះសំរាមមុខផ្សារទីតាំងជាប់ផ្លូវជាតិលេខ៧ ក៏គ្មានការរៀបចំធុងដាក់ឲ្យបានត្រឹមត្រូវដែរ មានក្លិនស្អុយស្ទើរពេញផ្សារ។
លោក លី ភីលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែកបានបញ្ជាក់ថា រង់ចាំស្រុកដាក់កម្លាំងចុះទៅពិនិត្យមើលសិន៕

អត្ថបទ៖ សាន វីឡែម

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?