Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ២៥នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ ត្រូវបានថៅកែជួយចេញថ្លៃព្យាបាលទាំងស្រុង

បានផុស

នៅ

ពលករខ្មែរចំនួន២០នាក់ និងកុមារ៥នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើទឹកដីថៃកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤  ត្រូវបានថៅកែជាជនជាតិថៃទទួលរ៉ាប់រងរាល់ការចំណាយលើថ្លៃព្យាបាលទាំងស្រុង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា​ នារសៀលថ្ងៃទី០៦ ខែមីនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ទទួលបានព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចស្រុកណាឌី ខេត្តប្រាជីនបុរីថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅដែលស្ថិតក្នុងភូមិខ្នងម៉ាឡៃ ឆ្ពោះទៅស្រុកណាឌី ខេត្តប្រាជីនបុរី ដើម្បីទៅធ្វើការ។

គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣ នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្គ្រោះបឋមរួចហើយ ត្រូវបានថៅកែថែទទួលយកទៅកន្លែងស្នាក់នៅវិញ។

តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Matichon online បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅចំណុចក្នុងភូមិ Ban Thap ត្រង់ចំណុចផ្លូវ Ban Khao Khat-Ban Kaeng Dinso ដែលជាផ្លូវកោងខ្លាំង៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម