ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ក្រើនរម្លឹកគ្រូពេទ្យយកចិត្តទុកដាក់ថែទាំអ្នកជំងឺឱ្យបានល្អ កុំរើសអើងអ្នកមាន អ្នកក្រ
លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ទន្តបណ្ឌិត ទន្តពេទ្យ ដែលកំពុងប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពស្រលាញ់ យកចិត្តទុកដាក់ថែទាំព្យាបាលអ្នកជំងឺឱ្យបានល្អ និងកុំរើសអើងអ្នកមាន អ្នកក្រ។

ថ្លែងក្នុងសន្និសីទ និងពិព័រណ៍ទន្តសាស្ត្រប្រចាំឆ្នាំ លើកទី ២២ ក្រោមប្រធានបទ “ការអភិវឌ្ឍឥតឈប់ឈរ នៃវិស័យទន្តសាស្ត្រជាសកល” កាលពីព្រឹកថ្ងៃទី ៦ មីនានេះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមច្បាប់ស្តីពីការគ្រប់គ្រង និងប្រកបវិជ្ជាជីវៈសុខាភិបាល។ បុគ្គលទាំងឡាយដែលមានបំណងប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវចុះបញ្ជីការនៅក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌បទដ្ឋានវិជ្ជាជីវៈលើវិជ្ជាជីវៈ និងត្រូវអនុវត្តការងារក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន។
លោករដ្ឋលេខាធិការ បន្តថា ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតនូវវិស័យសុខាភិបាល ក៏ដូចជាបង្កើនគុណភាព និងសមត្ថភាព ចាំបាច់ណាស់ដែលទន្តបណ្ឌិត ទន្តពេទ្យទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សាជាបន្តបន្ទាប់នូវបច្ចេកវិទ្យាថ្មីៗ ពីបណ្តារៀមច្បង ដែលមានបទពិសោធច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពខ្ពស់កាន់តែសុក្រឹតថែមទៀត។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្មីៗនេះ បានដាក់ចេញនូវវិធានការ ៥ ចំណុច ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទ ដើម្បីផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ រក្សាបាននូវការជឿទុកចិត្ត និងការពេញចិត្ត ពេញថ្លើម ពីប្រជាពលរដ្ឋ។
វិធានការ ៥ ចំណុច រួមមាន ៖ ១-ការគ្រប់គ្រងមន្ទីរពេទ្យជារួម ,២-កិច្ចការដឹកនាំពិនិត្យ និងតាមដានគុណភាពសេវាថែទាំ និងព្យាបាល រាប់ទាំងសេវាសង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ សម្ភព និងសង្គ្រោះទារកភ្លាមៗ ,៣-កិច្ចការប្រើប្រាស់ និងថែទាំសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងការវិនិយោគ អភិវឌ្ឍន៍បន្ថែម ,៤-ការគ្រប់គ្រងធនធានមនុស្ស និងបង្កើនសមត្ថភាពជំនាញ រួមមានការគ្រប់គ្រងបុគ្គលិក និងការងាររដ្ឋបាលទូទៅ ការពង្រឹងគុណភាពការទំនាក់ទំនងសាធារណៈ និង ៥-ការងារអធិការកិច្ច កំណែទម្រង់ សំដៅប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពលើគ្រប់ទិដ្ឋភាពគ្រប់គ្រង និងដឹកនាំ ជាដើម៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ