Connect with us

ព័ត៌មានជាតិ

ផ្ទះ១ខ្នងរួមទាំងទ្រព្យសម្បត្តិ​ ប្រហែល២៥លានរៀល ត្រូវ​អគ្គិភ័យ​​ឆេះ​គ្មាន​សល់

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅស្របពេលមានខ្យល់ផង បណ្តាលឲ្យឥទ្ធិពលភ្លើងកាន់តែមានសន្ទុះឆេះខ្លាំងខ្លា បើទោះបីមានអន្តរាគមន៍ក៏ត្រូវបានហួសពេល។តាមរបាយការណ៍ពីសមត្ថកិច្ចមកថា ហេតុការខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៨ខែ​កុម្ភៈ​ ឆ្នាំ​​២០២១នេះ នៅត្រង់ក្រុមទី១៩ភូមិកណ្តាលត្បូងឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការអគ្គិភ័យឆាបឆេះនេះបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋឈ្មោះអ៊ុក.ខាន់ភេទប្រុសអាយុ៦៨ឆ្នាំរស់នៅភូមិកណ្តាលត្បូងឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង១ខ្នងទ្រព្យសម្បត្តិនិងសម្ភារះមួយចំនួនធំត្រូវបានឆេះគ្មានសល់។ប្រភពដែលបានបន្តថា កា​រ​ខូច​ខាតក្នុងហេតុការខាងលើរួមមានផ្ទះតម្កល់​ទំហំ​៥មx៧មធ្វើពី​ឈើប្រក់ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ក្រាល​បាតក្តារ​(ខូច​ខាតទាំងស្រុង),ខ្សែកប្លាកទិន០១ខ្សែ(រកមិនទាន់ឃើញ),គ្រែ០៣ខូចខាតទាំងស្រុង​,កង់០៥​គ្រឿង​(ខូចខាតទាំងស្រុង),ទូរទស្សន៍០១គ្រឿង(ខូចខាតទាំងស្រុង),ប្រាក់ខ្មែរ១.០០០.០០០រៀល,អង្ករ១ការ៉ុង។

ក្នុងនោះក៏មានឯកសារក២និងក៤សំបុត្រកំណើតអត្តសញ្ញាណប័ណ្ណនិងសំលៀកបំពាក់មួយចំនួនធំក៏បានឆេះខូចខាតទាំងស្រុងផងដែរសរុបការខូចខាតទាំងអស់​ប្រហែល​២៥,០០០,០០០រៀល​(ម្ភៃប្រាំ​លាន​រៀល)។

សមត្ថកិច្ចបញ្ជាក់ដែរថា មូល​ហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីប៉ុន្តែមិនមានរងរបួសដល់មនុស្សណាម្នាក់នោះទេ។សមត្ថកិច្ចបន្តថានៅក្នុងហេតុការខាងលើនេះ​បាន​ចេញរថយន្តពន្លត់អគ្គិភ័យស្រុក​០១គ្រឿងនិងឡានច្នៃ០២គ្រឿងប្រើប្រាស់ទឹកអស់០៤ឡានក្នុងនោះឡានធំ១ឡាន,ឡានច្នៃ៣ឡានទើបគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង៕

សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម