ព័ត៌មានជាតិ
អភិបាលខណ្ឌ២រូប ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងពោធិ៍សែនជ័យ
អភិបាលខណ្ឌ២រូប ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នោះ គឺលោក សេង គន្ធ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងលោកសក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោកឃួង ស្រេងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនៅមន្ទីរបក្សរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឃួង ស្រេង បានស្នើឱ្យប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង២ បន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈពិសេស ធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀននិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

លោកឃួង ស្រេង ក៏បានជំរុញឱ្យគណបក្សខណ្ឌ សង្កាត់ត្រូវ ផ្ដល់សេវា ជូនប្រជាពលរដ្ឋឲ្យបានលឿននិងមានតម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋ គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស សម្រេចបាន នូវចក្ខុវិយ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
គួរបញ្ជាក់ថា លោក សេង គន្ធ សមាជិកគណបក្សប្រជាជនកម្ពុជាត្រូវបានតែងតាំជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ជំនួសលោកហែម ដារិទ្ធ ដែលត្រូវទៅបំពេញការងារនៅខេត្តផ្សេង។ចំណែកលោកសក់ ច័ន្ទកញ្ញារិទ្ធ សមាជិកគណៈបក្សប្រជាជនកម្ពុជាត្រូវបានតែងតាំងជាងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ ជំនួសលោកក្រូច ផាន ដែលសុំចូលនិវត្ដន៍។

លោកសក់ ច័ន្ទកញ្ញារិទ្ធ ក្នុងឱកាសនោះបាន ប្ដេជ្ញាចិត្តគាំទ្រ សម្ដេចតេជោហ៊ុន សែនជាប្រធានគណបក្សប្រជាជនកម្ពុជារហូត ។ ប្តេជ្ញា ចិត្តគោរពច្បាប់ បំពេញការងារឱ្យបានល្អឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន អនុវត្តនៅអភិក្រម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ ប្តេជ្ញាបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿននិងមានតម្លាភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ពង្រឹងការអនុវត្តធ្វើឱ្យភូមិសង្កាត់ មានសុវត្ថិភាព។ប្ដេជ្ញាកសាងសមាជិកបក្សទៅតាមផែនការរបស់គណបក្ស និងគៀងគរ សមាជិកគណបក្សឱ្យបានច្រើន ដោយសមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?