Connect with us

ព័ត៌មានជាតិ

ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ស្វែងរក​ការ​គាំទ្រ​ពី​ការិយាល័យ UNODA ដើម្បី​ធ្វើ​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា​អូ​តា​វ៉ា ឆ្ពោះ​ទៅ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ

បានផុស

នៅ

ប្រទេស​ស្វី​ស ៖ ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ហ្សឺ​ណែវ លោក​បណ្ឌិត លី ធុជ ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ លោកស្រី Carolyne Mélanie Régimbal តំណាង​អង្គការ UNODA (​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​កិច្ចការ​រំសាយ​អាវុធ​) ដើម្បី​ស្វែងរក​ការគាំទ្រ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​សកលភាវូបនីយកម្ម​ឆ្ពោះ​ទៅ​រក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើក​ទី​៥ ឬ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៃ​អនុសញ្ញា​ហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​)​ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​នោះ លោក លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ដឹកនាំ​របស់​ការិយាល័យ UNODA ក្នុងការ​លុបបំបាត់​អាវុធជាតិ​ផ្ទុះ និង​កិច្ចប្រឹងប្រែង​ដើម្បី​សន្តិភាព ព្រមទាំង​បាន​កោតសរសើរ​ចំពោះ​ការរួមចំណែក​យ៉ាងសំខាន់​របស់ UNODA ក្នុងការ​តស៊ូ​មតិ​សម្រាប់​ការអនុម័ត​ជាស​កល និង​ការអនុវត្ត​យ៉ាង​ម៉ត់ចត់​នៃ​អនុសញ្ញា​ហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស រួមជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សមត្ថភាព កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការលើកកម្ពស់​ការយល់​ដឹង ក្នុងការ​ជំរុញ​សកម្មភាព​មីន​ទៅកាន់​ពិភពលោក​ដែល​គ្មាន​មីន​។

ជាងនេះទៅទៀត កម្ពុជា ចង់បាន​ការគាំទ្រ​ពី UNODA ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា​ឆ្ពោះទៅកាន់​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ព្រមទាំង​បានស្នើ​សុំឱ្យ UNODA អញ្ជើញ​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ដើម្បី​ផ្តល់នូវ​អនុសាសន៍​ណែនាំ​ពាក់ព័ន្ធ​។

​ការិយាល័យ UNODA បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​វិធាន​ការធ្វើ​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា​របស់​កម្ពុជា ជាមួយ​ប្រទេស​ដី​កោះ​តំបន់​ប៉ាស៊ីហ្វិក ឡាវ វៀតណាម និង​សិង្ហ​បុរី ឱ្យចូល​រួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ព្រមទាំង​បានកត់សម្គាល់​នូវ​ពេលវេលា​សំខាន់ៗ ក្នុងការ​គាំទ្រ​ភាពជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា និង​ការរៀបចំ​ឯកសារ​លទ្ធ​ផល​សំខាន់ៗ​សម្រាប់​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​។ UNODA និង​កម្ពុជា នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ភាពជា​ម្ចាស់ផ្ទះ​តាម​ពេល​កំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម