ព័ត៌មានជាតិ
ស្ត្រីជាភ្នាក់ងារដ៏សំខាន់ធ្វើឱ្យសង្គមមានស្ថិរភាព និងការអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ទុកស្ត្រីជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីចម្បងចូលរួមធ្វើឱ្យសង្គមមានស្ថិរភាព និងការអភិវឌ្ឍក្នុងយុគសម័យឌីជីថលនេះ។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» កាលពីរសៀលថ្ងៃទី ៦ មីនា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» បានរំលេចនូវសក្ដានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
លោករដ្ឋមន្ត្រី បានបន្តថា «ប្រធានបទឆ្នាំនេះ គឺចង់បង្ហាញឱ្យយើងទាំងអស់គ្នាបានដឹងពីសមត្ថភាពពិតប្រាកដរបស់ស្ត្រី និងក្មេងស្រី ហើយទទួលស្គាល់ថា ស្ត្រីជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីចម្បងចូលរួមធ្វើឱ្យសង្គមមានស្ថិរភាព និងការអភិវឌ្ឍក្នុងយុគសម័យឌីជីថលនេះ»។

លោករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្សព្វផ្សាយពីការងារយេនឌ័រយ៉ាងទូលំទូលាយលើគ្រប់វិស័យ នៅទូទាំងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺស្ត្រីខ្លួនឯង យល់ពី តួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ព្រមទាំងការប្រើប្រាស់សិទ្ធិនេះឱ្យបានសមស្របផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្ត្រីមានតួនាទី និងមុខតំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំកំពូល។ ជាក់ស្ដែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំចាប់ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ម្យ៉ាងវិញទៀត ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងាររបស់ស្ត្រី ដោយបានផ្តល់អាទិភាពដល់ស្ត្រីដែលមានសមត្ថភាពឱ្យទទួលបាននូវមុខតំណែងសមស្របមួយក្នុងការងាររបស់ខ្លួន និងបានផ្តល់ឱកាសឱ្យស្ត្រីទៅចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបន្តជំនាញផ្សេងៗ ទាំងក្នុង និងក្រៅប្រទេសទៀតផង។
លោករដ្ឋមន្ត្រី បានគូសរំលេចថា ចំពោះការផ្តល់សេវាសុខភាព ក្រសួង បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សាសុខភាពដល់ស្ត្រីក្នុងវ័យបន្តពូជ ជាពិសេសស្ត្រីជាមាតា ដើម្បីឈានទៅរកការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ ជាក់ស្តែងតាមរយៈតួលេខដែលបានមកពីការអង្កេតសុខភាព និងប្រជាសាស្ត្របឋមនៅកម្ពុជា អត្រាពិនិត្យ និងថែទាំស្ត្រីនៅពេលមានគភ៌ និងពេលសម្រាល មានចំនួនកើនឡើង រីឯអត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះគួរឱ្យកត់សម្គាល់។

លោករដ្ឋមន្ត្រី បានបន្ថែមថា «ប្រសិនបើស្ត្រីជាមាតា មានសុខភាពល្អ នោះកូន ស្វាមី និងគ្រួសារ ទាំងមូល ក៏មានសុខភាពល្អ មានសុភមង្គល និងមានឱកាសចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិដែរ»៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង