Connect with us

ព័ត៌មានជាតិ

លោក ស សុខា ណែនាំឱ្យក្រុមប្រឹក្សាយុវជនគ្រឹះ​ស្ថានឧត្តមសិក្សា បន្តខិតខំពង្រឹងសមត្ថភាពយុវជន

បានផុស

នៅ

លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានណែនាំដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុជនកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពយុវជន ក្នុងការរៀបចំព្រឹត្តិការណ៍នានាក្នុងសង្គមបន្ថែមទៀតជាមួយ ស.ស.យ.ក ការកសាងស្នាដៃបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ណែនាំបែបនេះ នៅក្នុងការអញ្ជើញបើកពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណ ៥៥០រូប។

នៅក្នុងការបើកសន្និបាតនេះ លោក ស សុខា បានណែនាំទៅកាន់ ក.យ.គ បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធដើម្បីអនុវត្តផែនការសកម្មភាពទាក់ទងនឹងការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡា ចលនាយុវជនឱ្យចូលរួមសកម្មភាពនានារបស់ ស.ស.យ.ក។ ជំរុញ និងលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលរួមជាសមាជិករបស់ ស.ស.យ.ក តាមប្រព័ន្ធ UYFC App ដើម្បីកសាងស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤។

លោក ស សុខា គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក.យ.គ បានចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗ រួមមាន ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចូលរួមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្សព្វផ្សាយយុទ្ធនាការ Beyond The Game ចូលរួមបត់បេះដូងដើម្បីបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តសៀមរាប ការងារសង្គមកិច្ច និងការកៀរគរយុវជនធ្វើកម្មភាពនិងចូលជាសមាជិក ស.ស.យ.ក.​ ជាដើម

ពិធីបើកសន្និបាត នេះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៤គឺ ទី១ ប្រធានបទពីតួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា។ ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ទី៣ យុវជន និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល និងទី៤ យុវជន និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។

ចំពោះប្រធានបទទាំង៤ខាងលើ លោក ស សុខា បានកត់សម្គាល់ថា សុទ្ធតែជាប្រធានបទល្អ ដែលផ្តល់សារៈសំខាន់ ទស្សនៈ និងគំនិតជាមូលដ្ឋានដ៏មានប្រយោជន៍ដល់ ក.យ.គ ក្នុងការអភិវឌ្ឍផែនការសកម្មភាព និងកម្មវិធីការងាររបស់ខ្លួនក្នុងឆ្នាំ២០២៤នេះ ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។ ជាពិសេស លោកសង្កត់ធ្ងន់ថា ប្រធានបទខាងលើ បានផ្តល់តម្លៃខ្ពស់ចំពោះសុខសន្តិភាព និងតម្រូវការចាំបាច់របស់យុវជនក្នុងសម័យឌីជីថលតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម