ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៣១ ពីបែកគូសទៅកំពង់ត្រាច សម្រេចបានជាង ៦០% បញ្ចប់មុនផែនការ ១ ឆ្នាំ
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែងសរុប ៥៣,៥៣គ.ម ចាប់ពីបែកគុសចំណុចប្រសព្វផ្លូវជាតិលេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាចខេត្តកំពតចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣ វឌ្ឍនភាពមកដល់ពេលនេះសម្រេចបាន ៦០%។



ក្នុងដំណើរចុះពិនិត្យ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ដឹកនាំដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យធ្វើតេស្តដោយម៉ាស៊ីន FWD ផ្ទៀងផ្ទាត់ភាពធន់នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse (ជាមធ្យមលទ្ធផល 453MPa-507MPa) ស្រទាប់កម្រាលកៅស៊ូបេតុង AC ស្រទាប់ទី ១ (439MPa-536MPa) និងខួងពិនិត្យកម្រាស់ស្រទាប់ AC ទី ១ (លទ្ធផល 4,2cm-5cm) ដើម្បីអនុញ្ញាតឱ្យបន្តការងារទៅមុខទៀត។
ក្រោយពីបានចុះពិនិត្យផ្ទាល់ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការបានបញ្ជាក់ថា លទ្ធផលការងារជារួមនៃគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ ៣១ សម្រេចបាន ៦០ ភាគរយ។ នៅដំណាច់ខែមិថុនា ការងារចាក់បេតុងកៅស៊ូស្រទាប់ទី ១ និងទី ២ នឹងរួចរាល់ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានទៅមកដោយរលូន ហើយការងារផ្សេងៗទៀតដូចជា៖ ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារមួយចំនួនផ្សេងទៀត អាចនឹងបញ្ជប់នៅចុងឆ្នាំ២០២៤ នេះ ដោយបញ្ចប់មុនកិច្ចសន្យា ១ ឆ្នាំ។


បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ការចុះពិនិត្យជាប្រចាំនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


