Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកំពុងអភិវឌ្ឍជួរមាត់ទន្លេសេកុង កែប្រមុខមាត់ទីរួមស្រុកសៀមប៉ាង

បានផុស

នៅ

តំបន់ជួរមាត់ទន្លេសេកុងទីរួមស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធររៀបចំសន្តិសុខ សណ្តាប់ធ្នាប់អនាម័យ បរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពស្រស់បំព្រង និងលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីក​ចម្រើន​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាងមានប្រសាសន៍ថា៖ អាជ្ញាធរពាក់ព័ន្ធបានសម្តែងការអរគុណដល់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះនៅតាមជួរមាត់ទន្លេនេះ ពួកគាត់បានរស់នៅតាំងពីដូនតាមក ខណៈបងប្អួនយើងបានលះបង់ និងស្ម័គ្រចិត្តចូលរួម ជាមួយអាជ្ញាធរក្នុងគោលបំណងចង់បានទីរួមស្រុកមានសោភ័ណភាពស្អាតឲ្យកាន់តែប្រសើរ​ឡើង។

លោកអភិបាលស្រុកមានប្រសាសន៍បន្តថា៖ អាជ្ញាធរនឹងខិតខំប្រឹងប្រែងធ្វើអ្វីៗទៅតាមសំណូមពររបស់ប្រជាពលរដ្ឋយើងចង់បាន បន្ទាប់ពីសាងសង់ផ្លូវបេតុង នៅតាមជួរមាត់ទន្លេនេះហើយ និងរៀបចំបន្តសម្អាតបរិស្ថានទាំងនេះ និងឈានទៅ​សាងសង់ច្រាំងទន្លេ សួនច្បារឱ្យដូចទីរួមខេត្តនៅពេលអនាគត។ ព្រោះថាបើប្រជាពលរបន្តរស់នៅលើដីចំណីច្រាំងនេះ និងមានបញ្ហាប្រឈមនៅខែវស្សាទឹកទន្លេសេកុងហូរខ្លាំងច្រាំងបាក់ដាច់ ហើយបង្កគ្រោះមហន្តរាយប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនយើងថែមទៀត។

លោក សំ ប៊ុនធិន អភិបាលរងស្រុកទទួលបន្ទុកជួយរៀបចំផែនការនេះបានបញ្ជាក់ថា៖ ក្នុងចំណោមបងប្អូនជាង១២០​គ្រួសារ នៅសល់ជាង១០គ្រួសារទៀត ដែលពួកគាត់ត្រៀមរុះរើចេញឱ្យបានមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីផ្តល់ឱកាសឱ្យក្រុមការងាររៀបចំអភិវឌ្ឍតំបន់នេះ។

លោកបន្តថា៖ ប្រជាពលរដ្ឋយើងភាគច្រើនបានទៅតាំងលំនៅដ្ឋានថ្មីហើយ ព្រោះគាត់ក៏ខ្លាចជួបហានិភ័យផ្សេងៗ ដែលកើតមានពីគ្រោះមហន្តរាយទឹកជំនន់ ហើយការចាកចេញនេះបានបង្ហាញពីទឹកចិត្តចួលរួមអភិវឌ្ឍធ្វើឱ្យទឹកដីស្រុកកំណើតមានសោភ័ណភាពស្អាត។

លោក ផែង ចា ប្រជាពលរដ្ឋរស់នៅភូមិ ឃុំសេកុងបានសម្ដែងការសាទរចំពោះការគិតគូគ្រប់យ៉ាងពីអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ខេត្តនិងស្រុក ព្រោះនេះជាបំណងល្អ ចង់ឱ្យស្រុកសៀមប៉ាងមានការកែប្រែមុខមាត់ថ្មីក្នុងសម័យឌីជីថល។

លោកនឹងបន្តគាំទ្រដល់ការអភិវឌ្ឍទីរួមស្រុក ឱ្យមានសោភ័ណភាពព្រោះអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានច្រើន ដោយសារភ្ញៀវចង់ឃើញភូមិសាស្ត្រទឹកដីកំណើតដើមជនជាតិ ដែលមានព្រំប្រទល់ជាប់គ្នាជាមួយប្រទេសឡាវ    ហើយឱកាសនោះប្រជាពលរដ្ឋយើងក៍ទទួលបានប្រាក់ចំណូលដោយប្រយោលពីវិស័យទេសចរណ៍ តាមរយៈការលក់ដូរចំណីអាហារ និងផលិផលផ្សេងៗ។

សូមបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែង ក្រុង ស្រុកនិមួយៗមានភូមិសាស្ត្រជាប់តាមដងទន្លេ ហើយលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យអាជ្ញាធរស្រុករៀបចំអភិវឌ្ឍឱ្យមានសោភ័ណភាព បៃតងស្រស់បំព្រង ដើម្បីក្រកួតប្រជែងភាពស្អាត ហើយបច្ចុប្បន្នបន្ទាប់ពីក្រុងស្ទឹងត្រែង មានស្រុកសេសាន និងស្រុកសៀមប៉ាងកំពុងរៀបចំបន្ថែម លើផែនការអភិវឌ្ឍន៍ធ្វើឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងអាណាត្តិទី០៧នេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា២២ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម