ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ ស្រ្តីជាអ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ
ស្ត្រីជាធនធានមនុស្សមិនអាចខ្វះបានក្នុងវិស័យព័ត៌មាន ហើយស្រ្តីដែលជាអ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ ការពារ និងលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គម។ នេះបើតាមការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤នេះថា ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មាន បានបង្កឱកាសបន្ថែមទៀតសម្រាប់ស្ត្រី ដែលការចូលរួមរបស់ស្ត្រីទាំងក្នុងសារព័ត៌មាន ការផលិតមាតិកាព័ត៌មានអនឡាញ និងជាអ្នកដឹកនាំកម្មវិធីផ្សាយព័ត៌មាននានា មានការកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ចំណេះដឹង ការកំសាន្ត និងព័ត៌មានផ្សេងៗទៀត ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប សម្រាប់ជាប្រយោជន៍ដល់ការប្រកបការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
យ៉ាងណាក៏ដោយ ឱកាសក្នុងការទទួលបានការងារក្នុងវិស័យព័ត៌មាននៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ស្រ្តីដែលរស់នៅតាមជនបទ បើធៀបនឹងចំនួនអ្នកសារព័ត៌មានទាំងអស់។ ម្យ៉ាងទៀត ស្ត្រីប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសុខុមាលភាពការងារ។ ទន្ទឹមនេះ វប្បធម៌ និងផ្នត់គំនិតចំពោះស្ត្រីដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ក៏ជាកត្តារារាំងដល់ស្ត្រី និងក្មេងស្រី ក្នុងការចូលរួមឲ្យបានពេញលេញ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងបន្តថា ទោះយ៉ាងនេះក្តី ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល វាមានភាពចាំបាច់ក្នុងការប្រែក្លាយឱកាសជាមធ្យោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីបង្កើនការរួមចំណែករបស់ស្រ្តីក្នុងវិស័យព័ត៌មាន ជួយដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងលើកទឹកចិត្តពួកគាត់ឲ្យសម្របខ្លួនបាន ទៅនឹងសម័យកាលនៃការវិវត្តបច្ចុប្បន្ន។
ក្នុងន័យនេះ រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ដល់ការចូលរួមរបស់ស្ត្រី ជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត។ ក្នុងនោះ ក្រសួងព័ត៌មានបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាស្ត្រី និងលើកទឹកចិត្តដល់ស្ត្រីនៅកម្ពុជា ឲ្យទទួលបានការបណ្តុះបណ្តាលផ្នែកព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា ធុរកិច្ចឌីជីថល ដែលចំណេះ និងជំនាញទាំងនេះនឹងផ្តល់ឲ្យពួកគាត់នូវភាពអង់អាច លទ្ធភាព និងបង្កើនសក្តានុពលសម្រាប់ស្ត្រីក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។
លោក ទេព អស្នារិទ្ធ បានលើកឡើងទៀតថា «យើងចាំបាច់ត្រូវធានាថា ស្ត្រី និងក្មេងស្រី នឹងទទួលបានឱកាស និងអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍនៃវិស័យព័ត៌មាន តាមរយៈការលើកទឹកចិត្តឲ្យបងើ្កនកូតាស្រ្តីក្នុងការទទួលបានការបណ្តុះបណ្តាល ជំរុញការផ្សព្វផ្សាយប្រធានបទ ស្តីពី ស្ត្រីបន្ថែមទៀត បង្កឱកាសការងារសម្រាប់ស្ត្រីទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន ក៏ដូចជាសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនានា លើកកម្ពស់ការផ្សព្វផ្សាយពីយេនឌ័រ បង្កបរិយាកាសសមរម្យ និងងាយស្រួលសម្រាប់ស្ត្រីក្នុងការងារព័ត៌មាន និងទំនាក់ទំនង ព្រមទាំងលើកកម្ពស់សិទ្ធិស្ត្រីក្នុងសង្គមកម្ពុជាទាំងមូល។
លោកបញ្ជាក់ថា ក្រសួងព័ត៌មាន បាននិងកំពុងពាំនាំនូវគំនិត សំឡេងរបស់ស្ត្រីនិង ក្មេងស្រី ទៅកាន់សង្គមទាំងមូល និងពិភពលោក ព្រមទាំងជំរុញការលើកកម្ពស់សិទ្ធិរបស់ពួកគេ ឲ្យបានកាន់តែទូលំទូលាយនៅគ្រប់ស្រទាប់សង្គម ដើម្បីបង្កឱកាស និងលើកតម្កើងការចូលរួមរបស់ស្ត្រី និងក្មេងស្រី សម្រាប់ការអភិវឌ្ឍទទួលបានលទ្ធផលជា វិជ្ជមាន ជាប្រយោជន៍ដល់ស្ត្រី និងក្មេងស្រីផ្ទាល់ ក៏ដូចជាដល់សហគមន៍ និងជាតិទាំងមូល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ