ព័ត៌មានជាតិ
ខែកុម្ភៈទេសចរកូរ៉េឈរលំដាប់ទី ១ ទិញប័ណ្ណចូលទស្សនាអង្គរច្រើនជាងគេ
គ្រឹះស្ថានអង្គរបានចេញរបាយការណ៍អំពីតួលេខភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។
ក្នុងរបាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរកូរ៉េបាននាំមុខគេក្នុងខែកុម្ភៈមានចំនួន ១៣ ៣៦១ នាក់។ ទីពីរគឺអាមេរិកមានចំនួន ១១ ៧៧៨ នាក់ លំដាប់ទី ៣ គឺបារាំងចំនួន ១១ ៦៣៨ នាក់ លំដាប់ទី ៤ គឺចក្រភពអង់គ្លេសចំនួន ១០ ៧៨២ នាក់ និងលំដាប់ទី ៥ គឺចិនដែលមានចំនួន ១០ ០៥៨ នាក់។

នៅក្នុងតំបន់អាស៊ានដែលមាន ១០ ប្រទេស វៀតណាមឈរលើគេជាមួយចំនួន ៣ ៥៣១ នាក់ (បើគិតជារួមទេសចរវៀតណាមឈរលំដាប់លេខរៀងទី ១០ ដែលទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរច្រើនជាងគេក្នុងខែកុម្ភៈ ឆ្នាំ ២០២៤)។
ទាក់ទងចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរដល់ភ្ញៀវទេសចរបរទេស នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានចំណូលសរុបជាង ៥ លានដុល្លារអាមេរិក កើនឡើង ៥៣.២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ឆ្នាំ២០២៣។
តាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ នៅដើមឆ្នាំ ២០២៤ កំណើនភ្ញៀវទេសចរបរទេសចូលមកទស្សនាក្នុងរមណីយដ្ឋានអង្គរចាប់ផ្តើមងើបឡើងវិញជាងឆ្នាំ២០២៣។
រយៈពេលពីរខែពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសជាង ២៣ ម៉ឺននាក់ (២៣៥ ៨៥០នាក់) ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៥០.២៧% បើធៀបទៅនឹងរយៈពេល ២ ខែ ដូចគ្នាកាលពីឆ្នាំ២០២៣ ដោយទទួលបានចំណូលជាង ១១ លានដុល្លារអាមេរិក ( ១១ ២៣៤ ៦៧៥ ដុល្លារ) បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ កើនឡើង ៥២,០៩%៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ