Connect with us

ព័ត៌មានជាតិ

​អ្នក​បើក​រថយន្ត​​១៦​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ ដោយសារ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​ ឆ្លង​កាត់​ក្រុង​បាត់ដំបង

បានផុស

នៅ

អ្នក​បើក​បរថយន្ត​ចំនួន​១៦​នាក់​ត្រូវ​បាន​ឃាត់​ក្នុង​ករណី​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​​ ឆ្លង​កាត់​ក្រុង​បាត់ដំបង​ ​នា​យប់​ថ្ងៃ​ទី​ ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១។ ​

សមត្ថកិច្ច​ចម្រុះ​ក្នុង​គណៈកម្មការ​ត្រួត​ពិនិត្យ​ការអនុវត្ត ធ្វើតេស្តស្វែងរកសារធាតុញៀន ចំពោះ​អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែល​ឆ្លង​កាត់​ផ្លូវ​ក្នុង​ភូមិសាស្រ្តខេត្តបាត់ដំបង ​ដែល​មាន​អាជ្ញាធរខេត្ត អយ្យការអមសាលាដំបូងខេត្ត​កង​កម្លាំង​នគរបាល​ខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត មន្រ្តីមន្ទីរសុខាភិបាលខេត្ត មន្រ្តីមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូនខេត្ត និងអាជ្ញាធរស្រុក បានអនុវត្តត្រួតពិនិត្យលើមធ្យោបាយធ្វើដំណើរ ឆ្លង​កាត់​ភូមិ​សាស្រ្ត​ក្រុងបាត់ដំបង ដែលមានមធ្យោបាយ​ចំនួន១៩៩គ្រឿង ក្នុងនោះមានរថយន្តធុនធំ ចំនួន ១៨៨​គ្រឿង រថយន្តធុនតូចចំនួន ១១គ្រឿងនិងម៉ូតូចំនួន០៣គ្រឿង ដោយ​ក្នុង​នោះ​បាន​ឱ្យ​ម្ចាស់យាន ទាំងនោះធ្វើតេស្តទឹកនោមផ្ទាល់ភ្លាមៗ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​អ្នក​មាន​ផ្ទុក​សារធាតុញៀននៅក្នុងខ្លួនចំនួន១៦នាក់ ក្នុងនោះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-អ្នកបើកបររថយន្តធុនធំមានចំនួន០៨នាក់

-អ្នកបើកបររថយន្តធុនតូចចំនួន០៤ នាក់

-អ្នកបើកម៉ូតូនិងរួមដំណើរចំនួន០៤ នាក់

នៅ​ពេល​ពិនិត្យ​ឃើញ​បែប​នេះ ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​រួម​ទាំង​មធ្យោបាយ​របស់​គាត់​ផង​នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង ​ហើយ​ព្រឹក​ថ្ងៃ​ទី ​១៨ ខែ ​កុម្ភៈ ​ឆ្នាំ​ ២០២១​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​សាក​សួរ​ស្រាវ​ជ្រាវ​ ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​នេះ​។ ​នៅ​ក្រោយ​ពេល​សាក​សួរ​រួច​សមត្ថកិច្ច​នឹង​មាន​ចំណាត់​ការ​ស្រប​តាម​នីតិវិធី​ និង​ច្បាប់​ដែល​ពួក​គាត់​បាន​ប្រព្រឹត្ត​ល្មើស៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១០ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម