Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃបណ្ដេញនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៨រូបចេញពីក្របខ័ណ្ឌ

បានផុស

នៅ

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានប្រកាសបញ្ចប់មុនតំណែង និងបណ្ដេញមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន៨រូបចេញពីក្របខ័ណ្ឌ ដោយមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

យោងតាមសេចក្ដីប្រកាសក្នុងប្រកា១ ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម៖១ លោកវរសេនីយ៍ទោ ជិន វ៉េងលាង អត្តលេខ ៦១៧៣៥ នាយរងការិយាល័យអនុវត្ត នីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។ ២- លោកវរសេនីយ៍ទោ ស្វាយ ពិសិដ្ឋ អត្តលេខ ៦២៨៥៤ នាយរងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត។ ៣- លោកវរសេនីយ៍ត្រី អាន សុខលាក អត្តលេខ ៦៧០៦៧ នាយផ្នែកគ្រប់គ្រងពលករ ខ្មែរក្រៅប្រទេស នៃនាយកដ្ឋានជនបរទេសអន្តោ ប្រវេសន្តជាអ្នកវិនិយោគឯកជន។ ៤- លោកអនុសេនីយ៍ឯក ឱម វឌ្ឍនៈ អត្តលេខ ៥៤០៣៦ នាយរងផ្នែកប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នៃនាយកដ្ឋានច្រកទ្វារទី២។ ៥- លោកអនុសេនីយ៍ឯក ថន សុទ្ធារិទ្ធ អត្តលេខ ៥៧៨៦០ នាយរងផ្នែកបែបបទចេញ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១។ ៦- លោកអនុសេនីយ៍ឯក ហុក អ៊ុំឆៃយ៉ាថេត អត្តលេខ ៧១១៧៨ នាយរងផ្នែកច្បាមការពារ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៃនាយកដ្ឋានច្រកទ្វារទី២។ ៧- លោកអនុសេនីយ៍ឯក អ៊ុំ មករា អត្តលេខ ៥៧៨៦៦ មន្ត្រី នៃនាយកដ្ឋានជន បរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា។ ៨- លោកអនុសេនីយ៍ឯក ជាម សុន្ទ អត្តលេខ ៧៧២៨៤ មន្ត្រី។

តាមសេចក្ដីប្រកាស ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម