ព័ត៌មានជាតិ
សាលាបឋមសិក្សា ស្រែយក្ស នឹងត្រូវកែលម្អសាងសង់អគារសិក្សាថ្មី ក្រោមការជួយឧបត្ថម្ភពីសំណាក់សប្បុរសជន
សាលាបឋមសិក្សាស្រែយក្ស ជាឧបសម្ព័ន្ធមួយ នៃសាលាបឋមសិក្សាកុំប៉ង ដែលនៅចំណុចតំបន់ (ស្រែយក្ស) ស្ថិតនៅក្នុង ភូមិកុំប៉ង ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសាធារណជន ជួយឧបត្ថម្ភគាំទ្រ ក្នុងការជួសជុល និងកែលម្អ ដើម្បីសាងសង់អគារសិក្សាថ្មី ជូនសិស្សានុសិស្សចំនួន ២ថ្នាក់ គឺថ្នាក់ទី១ និង ទី២ មានសិស្សសរុបចំនួន ២១នាក់ ស្រី ៩នាក់ និងមានគ្រូកិច្ចសន្យាចំនួន ១នាក់ ដែលកំពុងបង្រៀននៅទីនោះផ្ទាល់។

លោក នី សុវណ្ណ អ្នកផ្ដួចផ្ដើមគំនិតបង្កើតមូលនិធិ ដើម្បីសាងសង់អគារថ្មី បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុ ដែលលោក និងសប្បុរសជននានា បានរួមគ្នាបង្កើតមូលនិធិ ស្វែងរកថិវិកា ដើម្បីសាងសង់អគារថ្មី នៃសាលាបឋមសិក្សាស្រែយក្ស ដោយសារតែលោក បានមើលឃើញថា តំបន់ស្រែយក្ស ជាតំបន់ដាច់ស្រយ៉ាលខ្លាំង ជាក់ស្តែងសាលាបឋមសិក្សានេះ នៅឆ្ងាយខ្លាំងពីទីរួមខេត្តពោធិ៍សាត់ ផងដែរ។ លោក បន្ថែមថា សម្រាប់ពេលបច្ចុប្បន្ន សាលាបឋមសិក្សាស្រែយក្ស កំពុងតែស្ថិតនៅក្នុងគម្រោងនៃរៀបចំសាងសង់នៅឡើយ ព្រោះកំពុងតែរកច្បាប់ពីអាជ្ញាធរ ភូមិ ឃុំ ក្នុងមូលដ្ឋាន ទើបរៀបចំសាងសង់អគារសិក្សាថ្មី ១ខ្នង មាន ៣បន្ទប់ និងការកសាងអណ្ដូងទឹកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងសាលាបឋមសិក្សាស្រែយក្សទាំងមូល។

លោក នី សុវណ្ណ បានបញ្ជាក់ទៀតថា ថវិកានៃការសាងសង់អគារសិក្សាថ្មីនេះ កើតចេញពីការឧបត្ថម្ភពីសំណាក់សប្បុរសជនខ្មែរនៅឯបរទេសខ្លះ និងមួយចំណែកទៀតនោះ បានមកពីសប្បុរសជនក្នុងស្រុក ដែលថវិកាដែលត្រូវការយកមកសាងសង់អគារសិក្សាថ្មីនេះ អាចចំណាយរហូតទៅដល់ប្រមាណជិត ៤ម៉ឺនដុល្លារ ពីព្រោះត្រូវចំណាយទៅលើសម្ភារៈ ក្នុងនោះមាន ៖ បន្ទប់ទឹក អណ្ដូងទឹក អគារ ១ខ្នង មាន៣បន្ទប់ រួមទាំងសម្ភារៈសិក្សាផ្សេងៗទៀត ផងដែរ។

លោក នី សុវណ្ណ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រថវិកាតាមរយៈរូបលោកកន្លងមក ដើម្បីយកមកធ្វើជាសប្បុរសធម៌ ពិសេសទៀតនោះការសាងសង់អគារសិក្សាថ្មីជូនដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាស្រែយក្សនាពេលខាងមុខនេះ។

សូមជម្រាបថា សាលាបឋមសិក្សាស្រែយក្ស ជាសាលាឧបសម្ព័ន្ធមួយ នៃសាលាបឋមសិក្សាកុំប៉ង ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២៣-២០២៤ មានសិស្សថ្នាក់ទី១ និងថ្នាក់ទី២ ជាគួបគ្នា មានសិស្សសរុប ២១នាក់ ស្រី៩នាក់ និងមានគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន១នាក់។ ដើម្បីអាចទទួលបានគ្រូបង្រៀន សាលាឧបសម្ព័នស្រែយក្ស ត្រូវដាក់បញ្ចូលចំនួនថ្នាក់ និងសិស្សទៅក្នុងសាលាបឋមសិក្សាកុំប៉ង រួចដាក់ឈ្មោះថា «សាលាឧបសម្ព័ន្ធ ស្រែយក្ស» តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ ៖ សួស សិត





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ